ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ហុងកុង​ស្អែក​នេះ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​អាស៊ី

ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ហុងកុង​ស្អែក​នេះ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​អាស៊ី

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបន្ត​ហ្វឹកហាត់ ក្រោយ​ប្រកួត​ជាមួយ​ឥណ្ឌាត្រៀម​ជួប​ហុងកុងប្រកួត​ទី​២​ក្នុង​ពូ​ល D នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី ២០២៣ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២​ ស្អែក​នេះនៅ​ទីក្រុង​កុល​កាតា សាធារណៈរដ្ឋ​ឥណ្ឌា​។​

ការប្រកួត​នេះ BTV News ផ្សាយ​ផ្ទាល់​ជូន​បងប្អូនអ្នកគាំទ្រ​បាល់ទាត់​ជាតិ​ដើម្បី​បាន​ទស្សនា និង​គាំទ្រ​គោព្រៃ​កម្ពុជា ពី​ចម្ងាយ​។​ ​កម្ពុជាមុន​ជួប​ហុងកុង ចាញ់​ឥណ្ឌា ២​ទល់នឹង​០ ខណៈ​ហុងកុងឈ្នះ​អា​ហ្វ​ហ្កា​នី​ស្ថាន ២​ទល់នឹង​១​។ ៧ប្រកួត​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា កម្ពុជាមិនដែល​ឈ្នះ​ទេ​ពោលស្មើ​មួយ​ប្រកួត ១​ទល់នឹង​១ ឆ្នាំ​២០១៩ ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក និង​ចាញ់​ ៦​ប្រកួតដោយ​ក្នុងនោះ​ឆ្នាំ​១៩៥៧ កម្ពុជា​ចាញ់ ៦​ទល់នឹង​២​។ ១៩៩៩ កម្ពុជា​ចាញ់​ហុងកុង ៤​ទល់នឹង​១ និង​ ១​ទល់នឹង​០ ការប្រកួត​ជម្រុះ​បាល់ទាត់​អាស៊ី​។ ២០១៦ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិកម្ពុជា​ចាញ់ ៤​ទល់នឹង​២ និង ​២​ទល់នឹង​០​។ ចំណែក​ចុងឆ្នាំ​២០១៩ ចាញ់ ២​ទល់នឹង​០ ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​២០២២៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |