ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ្រោះទឹកជំនន់នៅជប៉ុន៖ មនុស្សស្លាប់កើនដល់ ៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

គ្រោះទឹកជំនន់នៅជប៉ុន៖ មនុស្សស្លាប់កើនដល់ ៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

(ជប៉ុន)៖ ក្រុមអ្នកជួយសង្រ្គោះជប៉ុននៅថ្ងៃអង្គារនេះ កំពុងបង្កើន និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការស្វែងរក ក៏ដូចជាជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅភាគខាងលិចនៃប្រទេស ជាទីដែលមនុស្សយ៉ាងហោច ៥០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេស ជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្ត រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ដោយឡែកមន្ត្រីម្នាក់នៅក្នុងទីក្រុង គូម៉ាម៉ូតុ (Kumamoto) ដែលជាតំបន់រងគ្រោះ ធ្ងន់ធ្ងរជាងគេបានបញ្ជាក់ដែរថា មកទល់នឹងពេលនេះមនុស្ស ៤៩នាក់ ត្រូវបានគេអះអាងថាស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន ក៏ត្រូវគេសង្ស័យថាស្លាប់ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង ៤០,០០០នាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ព ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ខណៈប្រជាជនរាប់សែននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |