ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

James Milner បន្ត​កិច្ចសន្យា​នៅ​ជាមួយ Liverpool មួយ​រដូវ​កាល​ទៀត

James Milner បន្ត​កិច្ចសន្យា​នៅ​ជាមួយ Liverpool មួយ​រដូវ​កាល​ទៀត

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ហង្ស​ក្រហម Liverpool បានប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើអង់គ្លេស James Milner មួយ​រដូវ​កាល​ទៀតទោះបី​ឈានដល់​វ័យ ៣៦ឆ្នាំ​ក៏ដោយ​។

​​James Milner កិច្ចសន្យា​របស់គេ​នឹង​អស់​សុពលភាព​នៅ​ដំណាច់ខែ​មិថុនា​នេះ​តែ Liverpool បានសំរេច​ចិត្ត​រក្សាខ្សែបម្រើពេញ​ដោយ​បទពិសោធន៍​មួយ​នេះ​មួយ​រដូវ​កាល​ទៀត បន្ទាប់ពី​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការជួយ Liverpool ឈ្នះ​ជើងឯក FA Cup និង League Cup ក៏ដូចជា​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League និង​ជើងឯក​រង English Premier League​។ ​​រដូវ​កាល ២០២១-២២ កន្លងមក James Milner បង្ហាញខ្លួន​សរុប ៣៩ប្រកួត​គ្រប់​ក្របខណ្ឌ ខណៈ​កិច្ចសន្យា​ថ្មី​នេះ​មានន័យថា Milner នឹង​បន្ត​នៅ Anfield រដូវ​កាល​ទី ៨ យូរ​ជាង​ពេល​នៅ​ជាមួយ​ក្លិប​ណាៗ​ទាំងអស់​។ ​រំលឹកថា James Milner ធ្លាប់ជា​កីឡាករ​របស់ Leeds United, Newcastle, Aston Villa និង Manchester City៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |