ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ឯកឧត្ត្មម ប្រាជ្ញ ចន្ទ៖ «ប្រហែលជាគ្មានការបោះឆ្នោតណាត្រឹមត្រូវបំផុត ដូចការបោះឆ្នោតនៅកម្ពុជា ដែលមានការរាប់សន្លឹកឆ្នោត នៅក្នុងការិយាល័យបោះឆ្នោតនោះទេ»

ឯកឧត្ត្មម ប្រាជ្ញ ចន្ទ៖ «ប្រហែលជាគ្មានការបោះឆ្នោតណាត្រឹមត្រូវបំផុត ដូចការបោះឆ្នោតនៅកម្ពុជា ដែលមានការរាប់សន្លឹកឆ្នោត នៅក្នុងការិយាល័យបោះឆ្នោតនោះទេ»

(ភ្នំពេញ)៖ ឯកឧត្ត្មម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ប្រហែលជាគ្មានការបោះឆ្នោតណា ដែលមានភាពត្រឹមត្រូវ គ្មានការលាក់លៀម គ្មានការកេងបន្លំ ដូចការបោះឆ្នោតនៅកម្ពុជានោះទេ ព្រោះជាការបោះឆ្នោតដោយមានការសង្កេតការណ៍ ពីភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោត ហើយការរាប់សន្លឹកឆ្នោតទៀតសោធ គឺធ្វើនៅការិយាល័យផ្ទាល់តែម្តង ដោយគ្មានការលាក់លៀមឡើយ។

លោកប្រធាន គ.ជ.ប បានបញ្ជាក់ទៀតថា ចំពោះលទ្ធផលបោះឆ្នោត គណបក្សមួយចំនួនដែលចាញ់ឆ្នោត តែងតែរិះគន់លើការបោះឆ្នោត។ ខណៈដែលមានការធ្លោយនូវព័ត៌មាន ការរៀបចំសេនារីយ៉ូទុកជាមុន របស់គណបក្សមួយនោះ ដែលត្រៀមចោទប្រកាន់មកលើ គ.ជ.ប។

ការថ្លែងរបស់ លោក ប្រាជ្ញ ចន្ទ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

លោកបានថ្លែងថា «ខ្ញុំក៏ដឹងដែរ កន្លងមកនេះក៏បែកធ្លាយព័ត៌មានមួយចំនួន អំពីផែនការគណបក្សមួយចំនួននោះ គាត់ត្រៀមប្រតិកម្មព័ត៌មានទុកមុន ដោយរៀបចំសេនារីយ៉ូប្រតិកម្ម ហើយពេលខ្លះគាត់ក៏ចោទប្រកាន់មុនដែរ ថាការបោះឆ្នោត [លទ្ធផល] គេបានរៀបចំទុកហើយឲ្យបក្សនេះបានប៉ុន្មាន បក្សនោះបានប៉ុន្មាន។ ខ្ញុំថាយើងចង់បានការសង្កេតការណ៍ និងដាក់ភ្នាក់ងារពីគណបក្សដែលដាក់បេក្ខជន គាត់នឹងទៅមើលព័ត៌មានផ្ទាល់នៅការិយាល័យបោះឆ្នោតតែម្តង ប្រហែលជាគ្មានការបោះឆ្នោតណា ត្រង់បំផុតដូចការបោះឆ្នោតនៅកម្ពុជា ដែលរាប់សន្លឹងឆ្នោតនៅការិយាល័យបោះឆ្នោតនោះទេ បានន័យថាព័ត៌មានបានមកស្តែងចេញលទ្ធផលឃើញទាំងអស់គ្នា មិនអាចលាក់លៀមបានទេ គ្មាននរណាបន្លំកើតទេ ហើយដល់លទ្ធផលបានមកឃើញទាំងអស់គ្នា បិទឲ្យមើលថែមទៀត»

លោកទៀតថ្លែងថា គ.ជ.ប បានខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើឲ្យការបោះឆ្នោតត្រឹមត្រូវ តម្លាភាព សច្ចភាព គ្មានការក្លែងបន្លំទេ តែចំពោះការវាយតម្លៃរបស់អ្នកចាញ់ គឺគេមិនពេញចិត្ត មិនបានស្តែងចេញពីស្ថានភាពជាក់ស្តែងនោះទេ។

ប្រធានគ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។ ប្រជាពលរដ្ឋមកបោះឆ្នោតមានអត្រាខ្ពស់ បើប្រៀបធៀបនឹងការបោះឆ្នោតជាច្រើន នៅលើពិភពលោក។

លោកបន្ថែមថា ការបោះឆ្នោតនេះ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |