ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់ ​១០០​ថ្ងៃ ខណៈ​ពុំ​មាន​ពន្លឺ​ធូរស្រាល​នៅឡើយ

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់ ​១០០​ថ្ងៃ ខណៈ​ពុំ​មាន​ពន្លឺ​ធូរស្រាល​នៅឡើយ

អ៊ុយក្រែន៖ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះសង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​គ្រប់ ​១០០​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ចូល​ប្រទេសជិតខាង​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។

​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទិវា​ការពារ​កុមារ​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​បាន​និយាយ​ថា រយៈពេល ១០០​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម “​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​អាក្រក់​ដល់​កុមារ​ក្នុង​កម្រិត និង​ល្បឿនដែល​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក ខណៈ​ជា​មធ្យម​កុមារ​យ៉ាងហោចណាស់ ២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​មួយថ្ងៃ​។ ​ប្រធាន​ការិយាល័យ​រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​យ៉ាងហោចណាស់ ២៤៣​នាក់​បាន​ស្លាប់ ​និង​កុមារ​ប្រមាណ​ ៤៤៦​នាក់​ផ្សេងទៀត​បាន​រង​របួស ​ដោយ​សារ​ការវាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី។ យោង​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,១៤៩​នាក់​បាន​ស្លាប់ និង ៤,៩៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម ខណៈ​គេ​ជឿ​ថា ​ចំនួន​ពិតប្រាកដ​មាន​ខ្ពស់​ជាង​នេះ​។​

​អង្គការ​ទេសន្ទរ​ប្រវេសន៍អន្តរជាតិ​បាន​និយាយ​ថា ម្នាក់​ក្នុងចំណោម​មនុស្ស​ ៦​នាក់​បាន​ភៀសខ្លួន​ក្នុង​ប្រទេស​ដោយ​សារ​សង្គ្រាម ដែល​នាំ​ឲ្យ​ជនភៀសខ្លួន​សរុប​កើន​ឡើង​ដល់​ជាង ៧​​លាន​ ៧​សែន​នាក់​។ ចំណែក​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៦​លាន ៨សែន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​ផ្សេងៗ។ ​ក្រុម​គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ជួប​ចរចា​ទល់មុខ​គ្នា​សរុប​ចំនួន ​៤​លើក​ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ក្នុង​នោះ​មាន​ ៣​លើក​ធ្វើ​នៅ​ប្រទេស​បេឡា​រុស និង​មួយ​លើក​ធ្វើ​នៅ​ទួរគី​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |