ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រាកដ​ហើយ Paul Pogba នឹង​ចាក​ចេញពី Manchester United ដោយ​ផុត​កិច្ចសន្យា

ប្រាកដ​ហើយ Paul Pogba នឹង​ចាក​ចេញពី Manchester United ដោយ​ផុត​កិច្ចសន្យា

​បាល់ទាត់៖ ​ខ្សែបម្រើ​បារាំង Paul Pogba នឹង​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ដោយ​គ្មាន​តម្លៃ​ផ្ទេរ​នៅ​ដំណាច់​ខែមិថុនា​នេះក្រោយ​កិច្ចសន្យា​អស់​សុពលភាព នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្លិប​។

កីឡាករ​វ័យ ២៩ឆ្នាំ​រូប​នេះ​ត្រូវ​បាន Manchester United នាំ​ត្រលប់​មកវិញ​ពី​ក្រុម​សេះបង្កង់ Juventus ក្នុង​តម្លៃ ៨៩លាន​ផោន​កាលពី​ឆ្នាំ២០១៦​។ ​Pogba បង្ហាញខ្លួន​បាន​ត្រឹម ២៧ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​ចុងក្រោយ​របស់​ខ្លួន​ដោយសារ​បញ្ហា​របួស​។ ​​រំលឹក​ថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​។ ​តែ​នៅ​ឆ្នាំ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​សន្យា​អស់​សុពលភាព​នៅ​ខែកក្កដា ​ឆ្នាំ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។

​​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​។ ​សរុបមក Paul Pogba បង្ហាញខ្លួន​សរុប ២៣៣ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៣៩គ្រាប់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United និង​បង្ហាញខ្លួន​ចុងក្រោយ​នៅពេល​ជួប Norwich City កាលពី​ខែមេសា និង​ត្រូវបាន​អ្នកគាំទ្រ​ខ្លួនឯង​ហ៊ោ​ប្រមាថ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |