ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ក្រសួងព័ត៌មានជូនដំណឹងឲ្យបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃជាកំហិត

ក្រសួងព័ត៌មានជូនដំណឹងឲ្យបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃជាកំហិត

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ ប្រពន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ពោលមុនថ្ងៃបោះឆ្នោតមួយថ្ងៃ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ដែលទទួលបានបញ្ជាក់ថា ការបញ្ឈប់សកម្មភាពផ្សាយឃោសនាបោះឆ្នោតនេះ ដើម្បីរក្សាភាពស្ងៀមស្ងាត់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួនតាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

មួយវិញទៀត ចំពោះស្ថានីយវិទ្យុដែលកន្លងមកបានលក់ ឬជួលម៉ោងផ្សាយជាអចិន្ត្រៃយ៍ឲ្យវិទ្យុបរទេស ឬសមាគម អង្គការក្រៅរដ្ឋាភិបាល ឬគណបក្សនយោបាយចាក់ផ្សាយកម្មវិធីព័ត៌មាននៅតាមស្ថានីយរបស់ខ្លួន ត្រូវផ្អាករយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ដូចគ្នា៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |