ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន អមដំណេីរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុង ពិធីចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងទូរទស្សន៍ជាតិកម្ពុជា ទទក និងក្លឹបប្រដាល់ឡុងហាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាង ទូរទស្សន៍ជាតិកម្ពុជា ទទក និងក្លឹបប្រដាល់ឡុងហាយ ស្ថិតនៅ ភូមិបួសអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានគួសបញ្ជាក់ថា ការចុះហត្ថលេខា នាឱកាសនេះ គឺជាកិច្ចសហប្រតិបត្តិការជាមួយ ក្លិបប្រដាល់ Loonghai ដើម្បីបង្កើត និងផ្សព្វផ្សាយ កីឡាប្រពៃណីប្រទេសទាំងពីរ កម្ពុជា-ចិន ទៅកាន់ពិភពលោក។
កិច្ចសហប្រតិបត្តិការនេះ នឹងជួយ ទទក ឲ្យកាន់តែមានសមត្ថភាព បទពិសោធន៍ និងធនធានសម្រាប់រៀបចំព្រឹត្តិការណ៍កីឡា បម្រើអារម្មណ៍ទស្សនិកជន និងនាំឧត្តមភាពកីឡាកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិ។ ក្លិបប្រដាល់ Loonghai នឹង ទទក មានទស្សនវិស័យស្របគ្នា ក្នុងការធ្វើបច្ចុប្បន្នភាព លើការរៀបចំកម្មវិធីប្រកួតឲ្យកាន់តែមានលក្ខណៈស្តង់ដាបន្ថែមទៀត។
ឯកឧត្តម ឃឹម វុទ្ធី បានលើកឡើងដែរថា តាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទូរទស្សន៍ជាតិកម្ពុជា បានផ្សព្វផ្សាយសកម្មភាព កីឡាមួយ ចំនួនដូចជា កម្មវិធីប្រដាល់, សកម្មភាពរបស់គណៈកម្មការរៀបចំកីឡាស៊ីហ្គេម២០២៣ និងការផ្សាយផ្ទាល់ស៊ី ហ្គេមពីប្រទេសវៀតណាម។

ដូច្នេះ ការចាប់ដៃគូជាមួយក្លិបប្រដាល់ LoongHai នឹងធ្វើឲ្យកម្មវិធីផ្សាយរបស់ ទទក កាន់តែសំបូរបែប។ ក្រៅពីកិច្ចសហប្រតិបត្តិការ ក្នុងស្រុក ភាគីទាំងពីរកំពុងរៀបចំក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាព និង ដោះស្រាយបញ្ហាប្រឈម ដើម្បីនាំកម្មវិធីផ្សាយពីកម្ពុជាទៅចិន និងនាំមកវិញនៅកម្មវិធីកីឡាប្រដាល់ធំៗរបស់ ចិន។ ក្រុមការងារនេះ នឹងក្លាយជាធនធានមួយសម្រាប់ ទទក ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។

លោក GUO YANG អគ្គនាយក Loonghai Fight Club បានគួសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ដែលបានធ្វើឡើងនាឱកាសនេះ ដើម្បីរួមគ្នាបង្កើតកម្មវិធីមួយដែលមានស្តង់ដាអន្តរជាតិ ផ្សព្វផ្សាយគុណខ្មែរទៅកាន់ពិភពលោក ធ្វើអោយវិស័យកីឡាប្រដាល់នៅកម្ពុជា កាន់តែក្លាំង និងរីកចំរើនទៅមុខ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អគ្គនាយក ក្លឹបឡុងហាយ បានសំដែងការរីករាយចំពោះកីឡាករ ឃីបុកសីង កម្ពុជា ដែលបានដណ្តើមមេដៃបានចំនួន ៥ ក្នុងនោះ មេដៃមាស ១ ក្នុងព្រឹត្តការណ៍កីឡាសុីហ្គេម នៅប្រទេសវៀតណាម ដែលជាមោទនភាព របស់ប្រទេសកម្ពុជា ក្នុងនោះក្លឹប ឡុងហាយ ក៏ទទួលបានមោទនភាពនេះដែរតាមរយៈការចូលរួមជួយធ្វើការហ្វឹកហាត់កីឡាករកម្ពុជា ។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ ក្លឹបកីឡា ឡុហាយ និងក្រុម WLS ក្រោមកិច្ចសហការរៀបចំដោយ CAMSOC បានរៀបចំព្រឹត្តការណ៍ ការប្រកួតស្តេចប្រដាល់អង្គរ ដែលជាការផ្លាស់ប្តូរវប្បធម៍រវាងប្រទេសទាំងពីរ ចិន កម្ពុជា ហើយក៍ជាការហ្វឹកហាត់សម្រាប់កីឡាករប្រដាល់កម្ពុជា ក្នុងការចូលរួមប្រកួតនៅសុីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយដែល ឃើញពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍ជាតិកម្ពុជា និងក្លឹបប្រដាល់ឡុុងហាយ ដែលអាចនិយាយបានថា ជាជីវិតថ្មីមួយរបស់ ទទក ក្នុងដំណើរការរបស់ខ្លួន ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្ននេះ ប្រពន្ធ័ផ្សព្វផ្សាយសង្គមបែបទំនើប និងបុរាណ កំពុងមានការប្រទាញ ប្រទុងគ្នាយ៉ាងក្លាំង ប៉ុន្តែអ្វីដែលប្រពន្ធ័ផ្សព្វផ្សាយបច្ចុប្បន្នទំនើប អេឡិកត្រូនិច មិនអាចយកឈ្នះ ប្រពន្ធ័ផ្សាយបុរាណនោះ គឺការផ្សាយដោយផ្ទាល់នូវព្រឹត្តការណ៍ធំៗ ដូចជាប្រដាល់ កីឡា ផ្សេងៗ តន្រ្តី និងព្រឹត្តការណ៍ព័ត៌មានធំៗ របស់ប្រទេសជាតិ។

ឯកឧត្តម ខៀវ កាញារីទ្ធ សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើអោយទូរទស្សន៍ជាតិកម្ពុជា នឹងក្លឹបប្រដាល់ឡុងហាយ កាន់តែមានភាពរីកចំរើន និងមានការទទួលទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។ តាមរយៈកិច្ចសហការគ្នានេះដែរ នឹងធ្វើអោយកីឡាករប្រដាល់កម្ពុជា កាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត នៅការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |