ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Real Madrid ដង្ហែ​ពាន និង​ជប់លៀង​ពាន​ជើងឯក​អឺរ៉ុប​លើក​ទី១៤

Real Madrid ដង្ហែ​ពាន និង​ជប់លៀង​ពាន​ជើងឯក​អឺរ៉ុប​លើក​ទី១៤

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អេ​ស្ប៉ា​ញ Real Madrid បាន​រៀបចំ​ពិធី​ដង្ហែ​ពាន​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប UEFA Champions League ជា​លើក​ទី​១៤ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្រោយ​យកឈ្នះ​ហង្ស​ក្រហម Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០ នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​។

អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ពាន​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Madrid និង​ជប់លៀងអបអរ​ជ័យជំនះ​ដ៏​អស្ចារ្យ​របស់ Real Madrid ក្នុង​រដូវ​កាល​នេះ​នៅ​កីឡដ្ឋាន Santiago Bernabeu​។ Vinicius Junior គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ដែល​ធ្វើឱ្យ Real Madrid ក្លាយជា​ជើងឯក UEFA Champions League លើក​ទី៥ ក្នុង ៧រដូវ​កាល​ចុងក្រោយ​។ ​​អ្នកចាំទី​ប៊ែ​ល​ហ្ស៊ិ​ក Thibaut Courtois ដែល​ធ្លាប់​ត្រូវបាន​អ្នកគាំទ្រ Real Madrid ខ្លួនឯង​រិះគន់​ពេល​ផ្លាស់​ពី Chelsea ដំបូង​នោះក៏ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ក្នុងការ​ប្រកួត​នោះដែរ បន្ទាប់ពី​ការជួយ​សង្គ្រោះ​គ្រាប់​បាល់​សំខាន់ៗ​ជាច្រើន​ពី​ការ​ស៊ុត​របស់ Liverpool​។

​​នេះ​ជា​ពាន UEFA Champions League លើក​ទី៤ ក្នុង​អាជីព​របស់​អ្នកចាត់ការ​អ៊ីតាលី Carlo Ancelotti ដែល​បាន​ចាក​ចេញពី Everton មក​ដឹកនាំ Real Madrid បន្ត​ពី​ការចាកចេញ​របស់ Zindine Zidane ពោលគឺ​បុរស​វ័យ ៦២ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ដឹកនាំ Real Madrid ឈ្នះ​ពាន UCL នេះ​ម្តង​ដែរ​កាលពី​ឆ្នាំ២០១៤ បន្ទាប់ពី​ជួយ AC Milan ឈ្នះ​ពាន​ពីរលើក​នៅ​ឆ្នាំ២០០៣ និង ២០០៧៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |