ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេច សាយ ឈុំ ស្នើទូតប៉ាគីស្ថាន ជំរុញការវិនិយោគមកកម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅមានកម្រិត

សម្ដេច សាយ ឈុំ ស្នើទូតប៉ាគីស្ថាន ជំរុញការវិនិយោគមកកម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅមានកម្រិត

ភ្នំពេញ៖ សម្ដេចវិបុលសេនីភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ បានស្នើទៅឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្រចាំនៅកម្ពុជា ជំរុញឲ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ខណៈការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកម្រិតនៅឡើយ ។

ក្នុងឱកាសអនុញ្ញាតិឲ្យឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កម្ពុជា និងប៉ាគីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥២ ដែលរហូតមកដល់ ពេលនេះ មានរយៈពេល៧០ឆ្នាំ សូមឱ្យចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្ថិតស្ថេរចីរកាល ។

សម្តេច បានបន្តថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃប្រទេសទាំងពីរ ធ្លាប់បានចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នារយៈពេល៥ឆ្នាំ ប៉ុន្តែបានផុសសុពលភាព ដោយសម្ដេចបាន ស្នើទូតថ្មីប៉ាគីស្ថាន ជួយសម្របសម្រួលឲ្យមានការចុះហត្ថលេខាបន្ត លើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំ បន្តទៀត ។

សម្តេច សាយ ឈុំ កត់សម្គាល់ឃើញថា ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍​រវាងប្រទេសទាំងពីរ ​មានកម្រិតនៅឡើយ សម្តេចមានជំនឿថា បេសកកម្មការទូតរបស់​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថានថ្មី ​នឹងជួយជំរុញឱ្យការវិនិយោគ​ ពីប៉ាគីស្ថានមកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ​ទេសចរណ៍រវាងប៉ាគីស្ថាន-កម្ពុជា ឱ្យកាន់តែមានកំណើន​កាន់តែខ្ពស់ឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានឯកភាពចំពោះប្រសាសន៍របស់សម្តេចប្រធាន​ព្រឹទ្ធសភា លើកឡើងអំពីទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ ជាពិសេសរវាងអន្តរសភា នៃប្រទេសកម្ពុជា និងប៉ាគីស្ថាន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |