ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ យកចិត្តទុកដាក់សម្រួលដល់ការឆ្វៀលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផលជុំវិញបឹងទន្លេសាប

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ យកចិត្តទុកដាក់សម្រួលដល់ការឆ្វៀលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផលជុំវិញបឹងទន្លេសាប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំនៅក្នុងខេត្តជាប់បឹងទន្លេសាប យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផល នៅលើដីជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ការឆ្វែលដី ត្រូវធ្វើចំពោះពលរដ្ឋ ដែលអាស្រ័យផលនៅលើដីនោះចាប់ពី១០ឆ្នាំឡើង ឬតិចជាងនេះ ប្រសិនបើដីនោះ ដីនោះគោករាក់ ហើយធានាថានឹងមិនមានទឹកមកវិញ។

សម្តេចបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា លោកអភិបាលខេត្ត លោកអភិបាលស្រុក និងមេឃុំ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន»

សម្តេចបានបន្តថា សម្តេចគឺជាជានាយករដ្ឋមន្រ្តី ដែលជាអ្នកមានសិទ្ធិតែមួយគត់ ក្នុងការចុះហត្ថលេខាលើអនុក្រឹត្យ សម្រាប់ការផ្តល់ដីជូនប្រជាពលរដ្ឋ តាមសំណើរបស់អភិបាលខេត្ត ហើយមេឃុំត្រូវស្នើមកស្រុក ស្រុកត្រូវស្នើមកខេត្ត ហើយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវគ្រប់គ្រងលើការងារនេះជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត។

សម្តេចបន្តថា អាជ្ញាធរ ត្រូវធ្វើឱ្យប្រាកដថា ប្រជាជនទាំងនោះ គឺជាអ្នករស់នៅ និងអាស្រ័យផលនៅតំបន់នេះជាយូរមកហើយនោះ។ សម្តេចតេជោ ជំរុញឱ្យយកចិត្តទុកដាក់ក្នុងការឆ្វេលដី ដើម្បីឱ្យពលរដ្ឋអាចធ្វើកសិកម្មទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |