ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក គួច ចំរើនព្រមានតាមចាប់ជនល្មើសកាប់បំផ្លាញព្រៃកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់

លោក គួច ចំរើនព្រមានតាមចាប់ជនល្មើសកាប់បំផ្លាញព្រៃកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់

(ព្រះសីហនុ)៖ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក។

លោកអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កន្លងមកសង្កេតឃើញមានការកាប់បំផ្លាញព្រៃកោងកាងគួរឲ្យព្រួយបារម្ភ។ លោកបាននិយាយថា ព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ និងបានជួយការពារការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ស្រូបជាតិពុល ជួយទ្រទ្រង់បរិស្ថាន ទាក់ទាញបង្កើតជាតំបន់អេកូទេសចរណ៍ និងជាប្រភពនៃចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបដោយសក្តានុពល។

លោក គួច ចំរើន គូសបញ្ជាក់ថា «កន្លែងដែលរងការកាប់បំផ្លាញយើងត្រូវដាំឡើងវិញ។ រីឯជនល្មើសកាប់បំផ្លាញកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»

លោកបានអំពាវនាវ ប្រជាជនកុំបន្តកាប់ រុករានបន្តទៀត។ ការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯង។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវនាំគ្នាដាំព្រៃកោងកាងឡើងវិញ និងរួមគ្នាការពារ ថែរក្សានូវព្រៃកោងកាងសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមនរបស់យើង។ ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនេះ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកតាម្ចាស់ទឹកដីព្រៃប្រឹក្សាថែរក្សាព្រៃកោងកាងនៅទីនេះ ឲ្យជួយមើលរក្សាព្រៃកោងកាងឲ្យនៅគង់វង្សដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានដាក់បណ្តាសាអ្នកទន្រ្ទានរាន កាប់ឆ្ការព្រៃកោងកាងនៅទីនេះ សូមឲ្យវិនាសអន្តរាយ រលំរលាយតៃហោង។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរកសិកម្ម បានរៀបចំពិធីដាំកូនកោងកាងចំនួន២,០០០ដើម នៅលើផ្ទៃដីជាង ២ហិកតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកនិយាយថា ព្រៃកោងកាងគឺជាកន្លែងពងកូន ដ៏សំខាន់នៃមច្ឆាជាតិ។ ដូច្នេះយើងត្រូវតែការពារឲ្យបានទើបអាចធ្វើអោយជលផលធម្មជាតិកកើតសំបូរបែបទៅបាន សម្រាប់លើកស្ទួយជីវភាពប្រជានេសាទយើងក្នុងតំបន់។ លោកសូមឱ្យរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាងឱ្យបានគង់វង្ស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |