ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តជា​ឯកច្ឆន្ទ​ចំពោះការស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត

ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តជា​ឯកច្ឆន្ទ​ចំពោះការស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទចំពោះការស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ឆ្លើយតបចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។

នៅថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០២២ យោងតាមការស្នើសុំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដែលមានសមាជិក-សមាជិកាចូលរួមចំនួន៨រូប ដើម្បីពិនិត្យធម្មនុញ្ញភាពចំពោះការស្នើវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យដឹងថា ក្រោយ​ពីការពិនិត្យ និងពិភាក្សាពេញមួយព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា ការ​ស្នើវិសោធនកម្មច្បាប់នេះ​ស្របតាមមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចអនុម័តជាឯកច្ឆ័ន្ទចំពោះការស្នើវិសោធនកម្មច្បាប់​ស្តីពី​ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បញ្ជាក់ថា ក្នុងពេលពិនិត្យអំពីធម្មនុញ្ញភាព ច្បាប់នេះជាការឆ្លើយតប​ចំពោះការ​រីកចម្រើន​របស់កម្ពុជា ​ជាពិសេសការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ​គឺជាការបើកផ្លូវឲ្យបង្កើនសមាសភាពគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌច្រើនជាងមុន។

ក្នុងនោះផ្តោតសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមាន​ការ​ចូលរួម​ពីប្រជាពលរដ្ឋ ​ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​ បរិយាប័ន្ន ​និងសមធម៌សង្គម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |