ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគម AIMF

រាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគម AIMF

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍​សមាគម​និយាយ​ភាសាបារាំង នៅសាលារាជធានីភ្នំពេញ។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនាពេលនេះរួមមាន៖ លើការងារ​ផែនការ​ត្រៀម​បម្រុង​សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ​យុទ្ធសាស្ត្រគ្រប់គ្រង​សំណល់​ភក់បង្គន់ ​និង​ផែនទី​បង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ​ និងមានចីរភាព ។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង ដែលដឹកនាំដោយលោក ព្យែរ ប៊ៃយ៉េ ធ្វើឡើងក្នុងគោលបំណងចំនួន៣ ដែលមានដូចជា ទី១-ការអនុម័តលើការងារ​នៃ​គម្រោង​កិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះ ហត្ថ​លេខា​លើកិច្ចព្រមព្រៀងដៃគូសហការ ​រវាងរដ្ឋបាលរាជធានីភ្នំពេញ ​និងសមាគម AIMF ក្នុងការ​រៀបចំ​បណ្តាញ​ទីក្រុងអាស៊ីអាគ្នេយ៍ ​ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការ​យុទ្ធសាស្ត្រ​របស់​សមាគម AIMF ជាមួយសហភាពអឺរ៉ុប។ ការផ្សព្វផ្សាយឯកសារសិក្សា និង​ឯកសារយុទ្ធសាស្ត្រ​ដែលបានរៀបចំតាក់តែង​ និងអនុម័តដោយរដ្ឋបាលរាជធានីភ្នំពេញ។ ទី២-ការពិនិត្យគម្រោង​ជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ​និងនៅក្រុងសៀមរាប។ សាងសង់​មជ្ឈមណ្ឌល​សហគមន៍​មួយកន្លែងនៅភ្នំពេញ ​ដែល​ស្ថិតក្នុងក្របខ័ណ្ឌ​នៃគម្រោងហិរញ្ញប្បទាន។ និងទី៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា ដែល​ជា​ជំនួបជាមួយ​ក្រសួង​មហាផ្ទៃ ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ​សហភាពអឺរ៉ុប​ ម្ចាស់ជំនួយ និង​ដៃគូរបស់រដ្ឋបាលរាជធានីភ្នំពេញ ​និងខេត្តសៀមរាប និងស្ថានទូតបារាំងប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ សមាគម AIMF លើកទី៤០ នៅភ្នំពេញ។ ​នេះជាកិត្តិយស​ និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិកសមាគម AIMF និងទទួល​បានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែល​កើតចេញ​ពី​ទីក្រុងខ្មោច ​និង​ចេញ​ពី​ចំណុចសូន្យ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម ​AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយ​ជា​សមាជិកការិយាល័យរបស់សមាគមនេះ ​នៅឆ្នាំ២០០៣ ​ដែលក្នុង​ចំណោមសមាជិក​ទាំង​អស់ចំនួន ៣០៧ ​មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង​ជា​សមាជិក​ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ ​រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែល​មាន​សមាសភាព​នៅការិយាល័យអចិន្ត្រៃយ៍នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |