ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

វៀតណាម និង​ថៃ​នឹង​ជួបគ្នា​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម

វៀតណាម និង​ថៃ​នឹង​ជួបគ្នា​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​វៀតណាម និង​ថៃ​សុទ្ធតែ​បាន​យកឈ្នះ​គូប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នៅ​ម៉ោង​បន្ថែម​កាត់សេចក្តី ១៥​នាទី​ពីរដង​ដូចគ្នា ដែល​មានន័យថា​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​។

វៀតណាម និង​ម៉ាឡេស៊ី​សុទ្ធតែ​ចង់ឱ្យ​ការប្រកួត​បញ្ចប់​ត្រឹម ៩០​នាទី​តែ​មិនដូច​បំណង​ទេ បើទោះជា​ម្ចាស់ផ្ទះ​វៀត​ណាម​មានឱកាស​ជាច្រើន​លើ​ម៉ាឡេស៊ី​ក៏ដោយ ស្របពេល​ម៉ាឡេស៊ី​ក៏​ពិបាក​នៅ​ចំពោះ​មុខ​ខ្សែការពារ​វៀតណាម​ដែរ​។ ​អ្វី​ត្រូវ​សំរេច​ត្រឹម​ម៉ោង​បន្ថែម ១៥​នាទី​លើក​ទី​២ ពោលគឺ​នាទី​ទី១១១ ​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Becamex Binh Doung, Nguyen Tien Linh បានធ្វើឱ្យ​វៀតណាម​យកឈ្នះ​ម៉ាឡេស៊ី​យ៉ាង​តានតឹង ១-០ ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី៨​។ ​​ចំណែក​ថៃ​ម្សិលមិញ​នេះដែរ​បាន​យកឈ្នះ​ឥណ្ឌូនេស៊ី​យ៉ាង​តានតឹង​ផងដែរ ១-០ នៅ​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​។ ​​ខ្សែបម្រើ​របស់​ក្លិប​ Muanthong United, Weerathep Pomphan គឺជា​អ្នក​រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩៥ នៃ​ម៉ោង​បន្ថែម ១៥នាទី ទី១​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​ក្នុង​តំបន់​នេះ​ជា​លើក​ទី២១ ក្នុង​ប្រវត្តិសាស្ត្រ​។ ​​ថៃ និង​វៀតណាម​​នឹង​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦​។​ ​​ស៊ី​ហ្គេម​ដំបូង​នៅ​ឆ្នាំ១៩៥៩ ដោយ​នៅពេលនោះ​ហៅថា Southeast Asian Peninsular Games វៀតណាម​ខាងត្បូង​យកឈ្នះ​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស ក្រោយមក​ចាប់ពី​ឆ្នាំ១៩៧៧ ហៅថា Southeast Asian Games រឺ​ស៊ី​ហ្គេម​ថៃ​ជួប​វៀតណាម​ពីរលើក​នៅ​ឆ្នាំ១៩៩៥ និង ១៩៩៩ ថៃ​យកឈ្នះ​ទាំង​ពីរលើក​។​ ​​ចាប់ពី​ឆ្នាំ២០០១ មក​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​ត្រូវ​កំណត់​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​ដោយ​ថៃ​បន្ត​យកឈ្នះ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំងពីរ​លើក​ទៀត​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |