ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

លោក សួន អេង ចោទប្រកាន់លោក ជ័យ ហុីម មេឃុំចំបក់ ថាបានរំលោភលើត្រាសាលាឃុំទាំងបំពាន

ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២ លោក សួន អេង បានផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានថា កាលពីអំឡុងឆ្នាំ២០០៦លោកបានទិញដីពីលោក ជ័យ ហុីម មេឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទល់ខាងជើងទល់អូធំ ខាងកើតទល់អូរ ខាងត្បូងទល់អូរ និងខាងលិចទល់ដីលោកជំទាវ ឡាក់ អូន ក្នុងតម្លៃ $6000 ហើយលោក សួន អេង ក៍បានកក់ប្រាក់ជូនលោក ជ័យ ហុីម មេឃុំ ចំបក់ និង ប្រពន្ធឈ្មោះ  មុី សន លើកទី១ចំនួន $1500 ហើយដើម្បីជាទំនុកចិត្តលោក ជ័យ ហុីម បានធ្វើកិច្ចសន្យាលក់ទិញដីដែលបានសសេរបញ្ជាក់ពីព្រំប្រទល់ដីនឹងមានស្មាមមេដៃរវាងអ្នកលក់នឹងអ្នកទិញថែមទាំងមានសាក្សីយ៉ាងច្បាស់ហើយក៍មានប្រធាប់ត្រាឃុំចំបក់ ដែលបានចុះហត្ថលេខានិងត្រាដោយផ្ទាល់ពីលោក ជ័យ  ហុីម មេឃុំចំបក់ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០០៦ ។

បន្ទាប់ពីទទួលបានកិច្ចសន្យាលក់ទិញដីពីលោកមេឃុំចំបក់ លោក សួន អេង ក៍បានបន្តបង់ប្រាក់លើកទី២ នៅថ្ងៃទី០៥.ខែមេសា.ឆ្នាំ២០០៦ចំនួន2500$
និងលេីកទី៣ បានប្រគល់ប្រាក់បន្ថែម2000$ សរុបជាសាច់ប្រាក់ 6000$ គ្រប់ចំនួន ហើយភាគគីអ្នកទិញគឺលោក សួន អេង ក៍បានទទួលកិច្ចសន្យាលក់ទិញដីពីលោក ជ័យ ហុីម មេឃុំចំបក់ មករក្សាទុកមកដល់ បច្ចុប្បន្ន។

លោក សួន អេង បានប្រាប់អ្នកសារព័ត៌មានថាដោយសារតែការដឹកនាំដ៏ឈ្លាសវ័យរបស់សម្តេចតេជោសែនធ្វើឲ្យប្រទេសកម្ពុជារស់នៅក្រោមដំបូលសន្តិភាពការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យជាពិសេសផ្លូវថ្នល់ត្រូវបានពង្រីកហាងឆេងដីក៍កើនឡើង ស្រាប់តែពេលថ្មីៗនេះលោក ជ័យ ហុីម បានហៅជំនាញសុរិយោដីស្រុកភ្នំស្រួចចុះមកវាស់វែងលើដីដែលខ្លួនបានលក់អស់រយៈពេល ១៦ ឆ្នាំ ទៅហើយដោយមានកិច្ចសន្យាលក់ទិញដីដោយស្របច្បាប់ដែលមានទាំងស្នាមមេដៃលោក ជ័យ ហុីម និងប្រពន្ធ មុី សន ហើយថែមទាំងចុះ ហត្ថលេខានិងត្រាមេឃុំចំបក់ថែមទៀត។

លោក សួន  អេង  បានបន្តរថាលោក ជ័យ ហុីម មានឋានៈជាមេឃុំ មានតួរនាទីបម្រើរាស្ត្រយ៉ាងស្មោះត្រង់បំផុត ហើយក៍មិនត្រូវធ្វើបាបរាស្ត្រដែលទន់ខ្សោយដែរ តែនេះបែរជាមករំលោភលើកិច្ចសន្យាលក់ទិញដីដែលខ្លួនបានលក់មកឲ្យខ្ញុំតាំងពីឆ្នាំ២០០៦ដែលខ្ញុំបានកាន់កាប់និងត្រួសត្រាយធ្វើចំការដែលមានផលដំណាំដែលបានឃើញស្រាប់មានដូចជា ដើមស្វាយ ដើមដូងក្រអូប និងផលដំណាំផ្សេងៗទៀតនៅក្នុងចំការ មិនគួរណាលោក ជ័យ ហុីម មកទាមទាដីចំការរបស់ខ្ញុំដោយលើកឡើងថាខ្លួនព្រមលក់ដីឲ្យខ្ញុំតែ១២ហិកតាតែប៉ុណ្ណោះ ហើយដីដែលសល់គឺត្រូវប្រគល់ឲ្យទៅខ្លួនកាន់កាប់វិញ។

លោក ជ័យ ហុីម មេឃុំចំបក់បានផ្តល់បទសម្ភាសមកអ្នកសារព័ត៌មានតាមទូរសព្ទថាលោកពិតជាបានលក់ដីឲ្យទៅឈ្មោះ សួន អេង ពិតប្រាកត់មែនក្នុងអំឡុងឆ្នាំ២០០៦ ដែលមានទំហំ១២ហិកតាដោយបង់រំលួសក្នុងមួយខែ មួយរយទៅពីរយដុល្លាហើយលោក សួន អេង ទើបតែបង់ប្រាក់គ្រប់ចំនួនក្នុងឆ្នាំ២០១៨នេះទេ។

លោក ជ័យ ហុីម មេឃុំចំបក់ បានប្រាប់អ្នកសារព័ត៌មានទៀតថាជំនាញសុរិយោដីបានចុះមកវាស់វែងដីខាងលើមានទំហំ១៤ហិកតា៨០អា លោកមេឃុំបន្តរថាដីដែលនៅសល់២ហិកតា៨០អាត្រូវប្រគល់ជូនលោកវិញ តែបើលោក សួន អេង ចង់បានដីដែលនៅសល់ត្រូវទិញលក់ក្នុងតម្លៃហាងឆេងនាពេលបច្ចុប្បន្ន។

លោក សួន អេង មានវ័យ៨០ឆ្នាំ បានលើកឡើងថាខ្ញុំមិនចង់​បានដីដែលមិនមែនជារបស់ខ្ញុំនោះទេ ហើយខ្ញុំទិញដីបង់ប្រាក់បីដំណាក់កាលសរុប$6000 មិនមែនដូចការលើកឡើងរបស់លោក មេឃុំចំបក់ ថាបង់រំលួសមួយខែ ($100/$200) មួយរយទៅពីរយដុល្លានោះទេ ក្នុងនាមជាមេឃុំត្រូវនិយាយកាពិតកំនិយាយការពារខ្លួនទាំងបំពានបែបនេះ។

ជាក់ស្តែងខ្ញុំធ្វើចំការនៅលើដីដែលខ្ញុំបានទិញ និងប្រថាប់ត្រាដោយលោក ជ័យ ហុីម មេឃុំចំបក់ ហើយខ្ញុំបានបង្ករបង្កើនផលដំណាំដាំដុះតែលើដីដែលមានព្រំប្រទល់ដូចបានបញ្ជាក់ក្នុងលិខិតទិញលក់តែប៉ុណ្ណោះ។

ខ្ញុំសូមសំណូមពរ ដល់អាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ សូមជួយរកយុត្តិធម៌អោយរូបខ្ញុំផង  ខ្ញុំបានអាស្រ័យផលអស់រយៈពេល១៦ឆ្នាំលើដីនេះ

ស្រាប់តែនៅថ្ងៃទី១៥.ខែកុម្ភៈ.ឆ្នៃ២០២២នេះលោក ជ័យ ហុីម មេឃុំចំបក់ បានមករារាំងមិនអោយខ្ញុំធ្វើអ្វីទាំងអស់នៅលើដីដែលខ្លួនបានលក់មកឲ្យខ្ញុំ។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |