ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វៀតណាម​យកឈ្នះ​ទី​ម័​រ​ឡេ​ស្តេ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម

វៀតណាម​យកឈ្នះ​ទី​ម័​រ​ឡេ​ស្តេ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​វៀតណាម​បាន​កក់​កៅអី​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រលើ​វិញ្ញាសា​បាល់ទាត់​ នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ហើយ ​ក្រោយ​យកឈ្នះ​ទី​ម័​រ​ឡេ​ស្តេ ២-០ ក្នុង​ពូ​ល A​។

​​ពីរ​គ្រាប់​ជ័យជំនះ​របស់​វៀតណាម​ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ នាទី​ទី៥៣ ទើប Nguyen Van Tung រកបាន​គ្រាប់​នាំមុខ និងមួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៦៥ ដោយ Ho Thanh Minh​។​ ​បី​ពិន្ទុ​នេះ​បានធ្វើឱ្យ​វៀតណាម​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ជា​ក្រុម​លេខ ១ ក្រោយ​លេង ៤ប្រកួត​មាន ១០ពិន្ទុ​។ ​នេះ​ជា​លើក​ទី៧ ហើយ​ដែល​ក្រុម U23 វៀតណាម​បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​គិត​ចាប់ពី​ឆ្នាំ២០០១ ដែល​វិញ្ញាសា​បាល់ទាត់​ត្រូវ​ចូលរួម​ដោយ​ក្រុម U23​។​ ​​ក្នុងចំណោម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំង ៧លើក​វៀតណាម​ឆ្លង​ផុត​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ៤ និង​បរាជ័យ ៣លើក​។

​​៤លើក​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រវៀតណាម​ចាញ់​ថៃ​ ២លើក និង​ចាញ់​ម៉ាឡេស៊ី​ ១​លើក ខណៈ​ ១លើកទៀត​យកឈ្នះ​ឥណ្ឌូនេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ដណ្តើមបាន​មេដាយមាស​កាលពី​ស៊ី​ហ្គេម​លើក​ទី៣០ ឆ្នាំ២០១៩ នៅ​ហ្វីលីពីន​។ ​​ចំណែក​មួយគូ​ទៀត​ម្សិលមិញ​ដែរ ឥណ្ឌូនេស៊ី​បាន​បិទ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ដោយ​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-១ ទទួលបាន​ ៣​ពិន្ទុ​ធានា​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​។ ​​សំរាប់​ពូ​ល B ប្រកួត​បញ្ចប់​ថ្ងៃនេះ​ដោយ​ថៃ​ជួប​ឡាវ និង​ម៉ាឡេស៊ី​ជួប​កម្ពុជា​ផ្សាយ​ផ្ទា​ល់ពី BTV៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |