ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​ទៅដល់​ប្រជាជន​ ៦​លាន​នាក់​នៅ​អ៊ុយ​ក្រែ​ន​

ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​ទៅដល់​ប្រជាជន​ ៦​លាន​នាក់​នៅ​អ៊ុយ​ក្រែ​ន​

​អ៊ុយក្រែន៖ យោងតាម​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ប្រជាជន​ជាង ៦​លាន ៤​​សែន​នាក់​នៅប្រទេសអ៊ុយ​ក្រែ​នទទួលបាន​ជំនួយ​សំខាន់ ​ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ននៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Farhan Haq បាន​និយាយថា ជំនួយ​ជា​សាច់ប្រាក់​ត្រូវ​បាន​ផ្តល់ឲ្យ​ដល់​ប្រជាជន​ជាង ៦៥៥​,០០០​នាក់​ដែល​ពួកគេ​នឹង​ទទួល​បាន​លើ​តម្រូវការ​មូលដ្ឋាន​ចាំបាច់​មួយចំនួន​។​ ​លោក​បាន​និយាយ​ថា ប្រជាជន​ជាង ១​​លាន ​៥​សែន​នាក់​បានទទួល​ការគាំទ្រ​ផ្នែក​ថែទាំ​សុខភាព ហើយ​ប្រជាជន​ប្រមាណ ៣៥២,០០០​នាក់​ទទួល​បាន​ទឹក​ស្អាត និង​ផលិតផល​អនាម័យ​សម្រាប់ការប្រើប្រាស់ ខណៈ​ប្រជាជន​ ៤៣០,០០០​នាក់​បានទទួល​សេវា​ការពារជំនួយ​ផ្លូវចិត្ត និង​សេវា​ផ្នែកច្បាប់​សំខាន់ៗ រួម​ទាំង​ការគាំទ្រ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |