ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អត្ត​ព​លិ​ក​កម្ពុជា ១០​ប្រភេទ​កីឡា​ទៀត​បន្ដ​ចេញទៅ​ទីក្រុង​ហាណូយ ខណៈ​ស៊ី​ហ្គេម​នឹង​បើក​ការ​ប្រកួត​ផ្លូវការ​ល្ងាច​នេះ

អត្ត​ព​លិ​ក​កម្ពុជា ១០​ប្រភេទ​កីឡា​ទៀត​បន្ដ​ចេញទៅ​ទីក្រុង​ហាណូយ ខណៈ​ស៊ី​ហ្គេម​នឹង​បើក​ការ​ប្រកួត​ផ្លូវការ​ល្ងាច​នេះ

​ស៊ីហ្គេម៖ ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កម្ពុជា​ចំនួន ១០​ប្រភេទ​កីឡា​ទៀតហើយ​បាន​ចេញ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា​នេះដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ស្របពេល​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ដែល​ពន្យារពេល​មកពី​ចុងឆ្នាំ​២០២១ នេះនឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ល្ងាច​នេះ​ផងដែរ។​

​ចំពោះ​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជាដែល​ចាក​ចេញពី​មាតុភូមិ​ថ្ងៃនេះ រួមមាន​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ អត្ត​​ពលកម្ម ហែល​ទឹក កីឡា​អុក​ចិន ទ្រី​យ៉ា​ត្លុង កង់​ភ្នំ កីឡា​រាំ ប៊ីយ៉ា គុន​ដាវ និង​កីឡា​ប្រដាល់សកលដែលមាន​សមាជិក​សរុប​ចំនួន ៨៥​នាក់។​ ​ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានអំពី​បេសកកម្ម​នេះ​ថា ឆ្នាំនេះ​សហព័ន្ធ​ខ្លួន​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ច្រើនជាង​មុន រួមទាំង​មន្ដ្រី​បច្ចេកទេសក៏ដូចជា​គ្រូបង្វឹក​ផងដែរដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣។​

​គួរ​ដឹងថា មកទល់ពេលនេះ ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កម្ពុជា​ភាគច្រើនបានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​ហើយ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នឹង​ចាប់ផ្ដើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា​ខាងមុខ ដោយ​ការធ្វើដំណើរ​ត្រូវបាន​រៀបចំ​នូវ​យន្ដហោះ​ពិសេស ដើម្បី​ដឹកជញ្ជូន​ប្រតិភូ​កីឡា​កម្ពុជា​ទាំងអស់ដោយ​ឥតគិតថ្លៃ ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា។​ ​ប៉ុន្ដែ​មុន​ពិធី​បើក​ការប្រកួត​ផ្លូវការ​ល្ងាច​នេះ កម្ពុជា​ក៏មាន​កីឡា​មួយចំនួន​បានធ្វើការ​ប្រកួត​ជា​បណ្ដើរៗ​ផងដែរ ជាក់ស្ដែង​កីឡា​ឃី​ក​បុក​ស៊ី​ងដែលមាន​បេក្ខភាព​រហូតដល់ ៤​រូបបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​គ្រោង​ប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​មេ​ដាយ​មាសនា​ថ្ងៃទី​១៣ ខែឧសភា​ស្អែករួមមាន​កីឡាករ ទូច រ៉ា​ឆាន់​, លន់ បញ្ញា​, កាន់ ម៉េង​ហុង និង ឈឿង ល្វៃ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |