ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២»

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២»

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយទូលំទូលាយនូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា «សៀវភៅស ការពារជាតិ» បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាក ក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាមនៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។ ម្យ៉ាងទៀត ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «សៀវភៅស ការពារជាតិ» ដែលបានខិតខំអស់រយៈពេលជាច្រើនសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណចំពោះតួអង្គមួយចំនួនផ្សេងទៀត ដូចជា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអ្នកផ្តួចផ្តើមតាំងពីដំបូងមក ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការចក្ខុវិស័យអាស៊ី ក្រសួងការពារប្រទេសអូស្ត្រាលីជាដើម ដែលបានផ្ដល់នូវទស្សនវិស័យ ជំនួយបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់ក្រុមការងារនៅក្នុងដំណើរការចងក្រង «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» នេះផងដែរ។

ជាមួយគ្នានេះ សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា៖ «រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយការពារជាតិ ដែលយើងតែងតែហៅថា «សៀវភៅស ការពារជាតិ» ផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើងទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ វាជាកម្រងផែនយុទ្ធសាស្ត្ររយៈពេលវែង ដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខន ព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះ ការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមតាមគោលនយោបាយនេះ។ ម្យ៉ាងទៀត គោលនយោបាយការពារជាតិនេះ កំពុងក្លាយជាតម្រូវការសំខាន់ និងចាំបាច់សម្រាប់ការកសាងផែនការយុទ្ធសាស្រ្តផ្សេងៗទៀត ដូចជា៖ ផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំជាដើម ធ្វើយ៉ាងណាឱ្យការរៀបចំធនធានសមស្រប និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែចាត់ទុក «សៀវភៅស ការពារជាតិ» ជាត្រីវិស័យសម្រាប់កងកម្លាំងប្រដាប់អាវុធនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសនៅក្នុងដំណើរការកែទម្រង់យោធា ការលើកកម្ពស់សមត្ថភាពកងទ័ព និងកិច្ចទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់មជ្ឈដ្ឋានអន្តរជាតិ «សៀវភៅស ការពារជាតិ» គឺជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់កម្ពុជា នៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការកសាងតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បានបន្តថា «សៀវភៅសការពារជាតិ ឆ្នាំ២០២២» បានកំណត់អាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន សំដៅលើកំណែទម្រង់យោធា ដែលរួមបញ្ចូលទាំងការធ្វើទំនើបកម្មក្នុងវិស័យនានា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |