ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់បេក្ខជនបណ្ឌិតកិត្តិយស និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់បេក្ខជនបណ្ឌិតកិត្តិយស និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២នេះ នៅសាកលវិទ្យាល័យអន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងសញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិចំនួន២៨៥នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានធ្វើរបាយការណ៍ជូនពាក់ព័ន្ធនិស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ដែលមានការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនដល់លោក មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងជូនលោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងការផ្តល់សញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតចំនួន ២៨៥នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ។

លោកសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យអន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។ សាកលវិទ្យាល័យ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងផ្នែកអប់រំ និងស្រាវជ្រាវ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ក៏ដូចជាការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលោកសាកលវិទ្យាធិការ ក៏ដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និស្សិតប្រកបដោយគុណភាព និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាននេះជាជោគជ័យមួយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះដែរ លោកក៏បានអបអរសាទរដល់និសិ្សតដែលបានខិតខំប្រឹងប្រែងសិក្សា រហូតដល់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងមកនេះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះលោក មុត ខៀវ ដែលត្រូវបានសាកលវិទ្យាល័យ ផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ដែរថា ពិតជាសក្តិសមណាស់ដែលសាកលវិទ្យាល័យ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តយសជូនឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះលោក មុត ខៀវ បានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំរើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាង៤០ឆ្នាំមកហើយ។

ឯកឧត្តមបន្តថា លោក មុត ខៀវ ដែលលោកបានស្គាល់គាត់តាំងតែពីរូបលោក នៅជាកុមារភាព ហើយលោកក៏អ្នកដែលមើលថែលោក និងបងប្អូនកាលពីនៅកុមារភាពផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់លោក មុត ខៀវ និងលោក សាមន បណ្ឌិត្យ និងប្រគល់សញ្ញាបត្រជូនដល់ និស្សិតទាំង២៨៥នាក់ និងផ្តល់កិត្តិយសថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនិងការកើនឡើងរបស់និសិ្សត បច្ចុប្បន្នសាកលវិទ្យាល័យអន្តរជាតិ មានទីតាំងកំពុងដំណើរការ ចំនួន៤កន្លែងដែលទីតាំងក្នុងរាជធានីភ្នំពេញ ជាទីតាំងគោល និង៣កន្លែងទៀត នៅតាមបណ្តាខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តកំពត ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |