ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

ឯកឧត្តម ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មានចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ខៀវ កញារីទ្ធ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

ឯកឧត្តម ខៀវ កញារិទ្ធ បានបន្ដថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរស់នៅដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបើកទូលាយដែលរហូតមកដល់ពេល នេះចំនួនសារព័ត៌មាននៅកម្ពុជាមានការកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មាន ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ទោះបីសារព័ត៌មានស្ថិតក្នុងសម្ពាធប្រព័ន្ធផ្សព្វផ្សាយឌីជីថលក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្ដែងឆ្នាំ២០២២នេះ សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលកំពុងដំណើរការចេញផ្សាយចំនួន ៦៦២អង្គភាព គេហទំព័រចំនួន ៧០៦អង្គភាព ទូរទស្សន៍ អនឡាញចំនួន ៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ។ ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay TV) មាន៣ស្ថានីយ វិទ្យុមាន ២២១សា្ថនីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមាន៥១ អង្គភាព»

ឯកឧត្តម ខៀវ កញារីទ្ធ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់នូវថាមពលដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូការពារដល់អ្នកសារព័ត៌មានដែលបានបំពេញភារកិច្ចតាមវិជ្ជាជីវៈ របស់ពួកគេ ដោយបានផ្តល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានករណីមានបណ្ដឹងតាមផ្លូវតុលាការ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋម្នាក់ មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សាយបានគ្រប់ទម្រង់ និងគ្រប់រូបភាពបានរហ័សទាន់ចិត្ត នៅពេលណា ទីណាក៏បាននោះ គឺជាឧបសគ្គដល់ការប្រកួតប្រជែងទីផ្សារជាមួយស្ថាប័នសារព័ត៌មាន និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី។

«ប៉ុន្តែសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់យល់ថាប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដែលកំពុងប្រើប្រាស់យ៉ាង សំបូរបែបនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាផ្នែកមួយនៃការផ្តល់ព័ត៌មានបឋមដោយលាយឡំព័ត៌មានពិត និងព័ត៌មានមិនពិតនៅជាមួយគា្ន មិនគ្រប់ជ្រុងជ្រោយដោយសារតែអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ធ្វើឱ្យមហាជនមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងខ្វះជំនឿទុកចិត្ត»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ខៀវ កញារីទ្ធ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |