ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខក្នុងការទទួលវ៉ាក់សាំងបង្ការកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខក្នុងការទទួលវ៉ាក់សាំងបង្ការកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចគ្នានឹងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធផងដែរ។

សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្រុមជួរមុខដូចជា មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន កម្មករប្រមូលសំរាប កីឡាករ កីឡាករិនី សិល្បករ សិល្បការិនី ជាដើម ប៉ុន្តែពេលនេះ គឺកំណត់យកសិស្សនិស្សិត ជាក្រុមជួរមុខ។

ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំសុំប្រកាស ដាក់សិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ត។ មុននេះខ្ញុំបានប្រកាសត្រឹមមុខសញ្ញា ពាក់ព័ន្ធមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាក្រុមអាទិភាពជួរមុខទេ ឥឡូវដើម្បីធានាសុវត្ថិភាពសម្រាប់សិស្ស កុមារាកុមារីរបស់យើង ត្រូវដាក់ក្នុងដំណើរការអាទិភាព នៃការផ្តល់វ៉ាក់សាំង។ ថ្ងៃនេះវ៉ាក់សាំង Pfizer ជិត២លានដូសបានដល់ ដែលយើងប្រើប្រាស់វ៉ាក់សាំងនេះជាដូសជំរុញ សម្រាប់គ្រូបង្រៀង និងកូនសិស្ស មិនថាជាដូសទី៣ ឬដូសទី៤នោះទេ។ កម្លាំងជួយទៅមុខដើរដល់ណា កូនសិស្សត្រូវដើរដល់នោះដូចគ្នា។ យើងមានសិស្សនិស្សិតជាង៣លាននាក់ ដូចនេះដើមការចាក់ម្តង៣លានដូស មិនពិបាកសម្រាប់កម្ពុជា ដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់»

សម្តេចតេជោបានថ្លែងថា ការកំណត់សិស្សនិស្សិតជាក្រុមអាទិភាពជួរមុខ ក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ គឺដើម្បីបង្កើនភាពសុំាសហគមន៍ ធានាបាននូវការសិក្សារបស់សិស្សនិស្សិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩។

សម្តេចតេជោក៏បានរំលឹកផងដែរ ពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការក្នុងការបិទសាលារៀន កាលពីពេលកន្លងមក ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ព្រោះតែពេលនោះមិនទាន់មានវ៉ាក់សាំងនោះទេ ដែលទាមទាររាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ពីជំងឺកូវីដ១៩។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើគ្មានការដាក់ចេញវិធានការទាន់ពេលវេលានោះទេ កម្ពុជាអាចនឹងកើតមានសោកនាដកម្មមិនខាន ដោយសារតែការស្លាប់របស់ប្រជាជន។ ដោយសារតែវិធានការ និងការសម្រេចវ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានអនុញ្ញាតឲ្យកម្ពុជា អាចបើកសាលារៀន និងបើកប្រទេសពេញលេញឡើងវិញ។

សូមជម្រាបថា គិតរហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង៥៣លានដូស ហើយជាង២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |