ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុនផ្តល់ជំនួយមកកម្ពុជា សង់ហេដ្ឋារចនាសម្ព័ន្ធត្រៀម ធ្វើលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាពត្រីភាគីកម្ពុជា UN ជប៉ុន

ជប៉ុនផ្តល់ជំនួយមកកម្ពុជា សង់ហេដ្ឋារចនាសម្ព័ន្ធត្រៀម ធ្វើលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាពត្រីភាគីកម្ពុជា UN ជប៉ុន

ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែមេសានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានទទួលជួបនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន និងទស្សនាពីវឌ្ឍនភាព ការសាងសង់សាលាហ្វឹកហ្វឺកកម្លាំងថែរក្សាសន្តិភាពកម្ពុជា ACOបន្ថែមនៅខេត្តកំពង់ស្ពឺ ដើម្បីត្រៀមធ្វើលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាពត្រីភាគីនៅឆ្នាំ២០២៤ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា នៅឆ្នាំ២០២៤ កម្ពុជា ​នឹង​ធ្វើម្ចាស់​ផ្ទះរៀបចំលំហាត់​ហ្វឹកហ្វឺន​កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា ​អង្គការសហប្រជាជាតិ UN និងជប៉ុន ដែលមាន​និងថ្នាក់ដឹកនាំ ​សិក្ខាកាមកងរក្សាសន្តិភាពមកពីបណ្តាប្រទេសតំបន់អាស៊ាន មក​ពី​តំបន់នានា​ទៀតអញ្ជើញចូលរួម ​ខណៈ គម្រោងធ្វើលំហាត់ហ្វឺកហ្វឺនត្រីភាគីនេះ ដំបូងឡើយគឺបាន​ផ្តួចផ្តើម​រៀបចំដោយ​អតីតនាយករដ្ឋមន្ត្រីជប៉ុន ​ឯកឧត្តម ស៊ីនស៊ូ អាបេ ។

ជាការប្រុងប្រៀបត្រៀមរៀបចំ​លំហាត់​ហ្វឹកហ្វឺន​កង​រក្សាសន្តិភាពត្រីភាគី​​កម្ពុជា UN ​និងជប៉ុន ដែល​កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៤នោះ ​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី បានថ្លែងថា នៅ​ពេលនេះ រដ្ឋាភិបាលជប៉ុន​បានផ្តល់ជំនួយមកកម្ពុជា ​ដើម្បីរៀបចំដំណើរការសាងសង់ ហេដ្ឋា​រចនា​សម្ព័ន្ធ មានដូចជាផ្លូវ របង ​សង់សំណង់អគារសាលប្រជុំ ​នៅក្នុងសាលា​ហ្វឹកហ្វឺន​ពហុសាសន៍ ACO គឺបាននិងកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយ។

ឯកឧត្តម សែម សុវណ្ណនី ថ្លែងថា​ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក្រៅពី​អញ្ជើញ​មក​ពិនិត្យ​អំពីវឌ្ឍនៈភាព ​ទីតាំងត្រៀម​ធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ ​ឯកឧត្តមយ៉ាម៉ាសាគិ កូជិ នឹង​ពិនិត្យផ្តល់​ជំនួយ​ការ​ហ្វឹកហ្វឺន​ទ័ពមួកខៀវកម្ពុជា​បន្ថែលទៀតលើជំនាញវិស្វកម្ម ​និង​អបអរសាទរ ខួបលើកទី៣០ដែលប្រទេសជប៉ុន​បានបញ្ជូនកងទ័ពមួកខៀវជប៉ុន​លើកដំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ១៩៩២ នៅក្នុងបេសកកម្មអ៊ុនតាក់។

នៅក្នុងជំនួបពិភាក្សាការងារ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ថ្លែងថា ​រដ្ឋាភិបាលជប៉ុន នឹង​បង្កើន​ការផ្តល់​ជំនួយមកកម្ពុជា ​លើផ្នែក​ហ្វឹកហ្វឺន​កងម្លាំងរក្សាសន្តិភាពកម្ពុជា​ ជំនាញ​វិស្វកម្ម ដើម្បី​បញ្ជូន​ចូលរួបប្រតិបត្តិការថែរក្សាសន្តិភាពUN ​នៅតាមបណ្តាប្រទេសផ្សេងៗ​ ខណៈដែលបច្ចុប្បន្ន ភាគីជប៉ុនបាន និងកំពុងរៀបចំឯកសាការបណ្តុះបណ្តាលលើជំនាញវិស្វកម្មជាច្រើន ដើម្បី​ត្រៀមជួយបណ្តុះបណ្តាល​ជំនាញវិស្វកម្មជូនទ័ពមួកខៀវកម្ពុជាផ្សេងៗទៀត ។

នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បញ្ជាក់ថា តាមរយៈដំណើរ​ទស្សនកិច្ចប្រតិភូ​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុនមកកម្ពុជា​មក​សាលា​ហ្វឹកហ្វឺន​ពហុសាសន៍ ACO នាពេលនេះ នឹងជម្រុញ​ប្រទេស​យើង​ទាំងពីរកម្ពុជា ​មាន​ចំណងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់​តែរឹងម៉ាំថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |