ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសពីអ៊ុយក្រែនទៅកាន់រុស្ស៉ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក

មនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសពីអ៊ុយក្រែនទៅកាន់រុស្ស៉ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

មនុស្ស ១.០២លាននាក់ រួមមានជនបរទេសចំនួន ១២០,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ផ្ដាច់ខ្លួននៃប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៉ី ដែលគេស្គាល់ថា សាធារណរដ្ឋប្រជាមានិត ដូណេត (Donetsk) និង លូហាន់ (Luhansk) ដែលរុស្ស៉ីទទួលស្គាល់ថា ជារដ្ឋឯករាជ្យ មុនពេលចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។

លោក Lavrov បានគូសបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ ក្រសួងការបរទេសរុស្ស៉ីថា មនុស្សចំនួន ២.៨លាននាក់បន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន បាននិងកំពុងស្នើសុំឱ្យធ្វើការជម្លៀសទៅកាន់ប្រទេសរុស្ស៉ី។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា រុស្ស៉ីបាននិរទេសមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសរបស់ខ្លួនដោយការបង្ខិតបង្ខំ។

ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួន រួមទាំងទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូង ដែលត្រូវបានឡោមព័ទ្ធនោះ ត្រូវបានបរាជ័យម្តងហើយម្តងទៀត ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា បើតាមលោក Lavrov ប្រសិនបើសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៃអង្គការណាតូ (NATO) ពិតជាចាប់អារម្មណ៍ក្នុងការដោះស្រាយ វិបត្តិអ៊ុយក្រែនមែននោះ ពួកគេគួរតែបញ្ឈប់ការបញ្ជូនអាវុធទៅកាន់ទីក្រុងកៀវ (Kyiv)។ តាមរយៈការបង្ហាញពីការគាំទ្រជាសាធារណៈចំពោះទីក្រុង កៀវ បណ្ដាប្រទេសនៃអង្គការ NATO គួរតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារការបញ្ចប់ប្រតិបត្តិការយោធាតាមរយៈកិច្ចព្រមព្រៀងនយោបាយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |