ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្ដេចក្រឡាហោម ជំរុញតស៊ូប្ដូរផ្ដាច់ ធ្វើឲ្យដំណើរបោះឆ្នោតពេលខាងមុខ ប្រព្រឹត្តិដោយរលូន និងតម្លាភាព

សម្ដេចក្រឡាហោម ជំរុញតស៊ូប្ដូរផ្ដាច់ ធ្វើឲ្យដំណើរបោះឆ្នោតពេលខាងមុខ ប្រព្រឹត្តិដោយរលូន និងតម្លាភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំតស៊ូប្ដូរផ្ដាច់ ធ្វើយ៉ាងណាឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន គ្មានការគំរាមកំហែង និងតម្លាភាពជាដើម ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការបោះឆ្នោត​ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សភាពការទូទៅគឺមានលក្ខណៈល្អប្រសើរ ហើយមូលដ្ឋានគ្រឹះសម្រាប់​ធានា​សន្តិសុខ ត្រូវបានរៀបចំដោយភាពម្ចាស់ការ​ និងមានស្មារតីទទួលខុសត្រូវ ​ពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។

សម្ដេច បានបន្តថា ប៉ុន្តែកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាង​មុខនេះ ​គឺជាដំណាក់កាលតស៊ូ ​ប្រកបដោយ​ការ​ប្រកួតប្រជែង​យ៉ាង​តឹងតែង និងក្ដៅគគុក​របស់​គណបក្ស​នយោបាយ​ដែលបានចូលរួម ​ហើយក៏ជាដំណាក់កាល​ ដែលងាយនឹងកើតឡើង នូវ​ទំនាស់ ឬ​បទល្មើសផ្សេងៗ ​អាចបង្ក​ជា​ឧបសគ្គ​រារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរ​ការ​បោះឆ្នោត​ទៀតផង ។

សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ​ដើម្បីទប់ស្កាត់នូវសកម្មភាពបន្ទុចបង្អាកការបោះឆ្នោត សូម​ប្រគល់​តួនាទីដល់គណៈឞញ្ជាការឯកភាព​ រដ្ឋបាលរាជធានីខេត្ត ​ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ ក្នុងកិច្ចការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ​និងសុវត្ថិភាព​សង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានា​ឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ​សម្រាប់ការបោះឆ្នោត ពិសេសធានាឲ្យ​កិច្ច​ដំណើរ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ​ ប្រព្រឹត្តិទៅដោយរលូន ប្រកប​ដោយ​ភាពស្ងប់ស្ងាត់ ​គ្មានការ​គំរាមកំហែង ​គ្មានអំពើហិង្សា ​និងប្រកបដោយតម្លាភាព ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា​ ទន្ទឹមនេះ​ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារមួយ ចំនួន មាន​ត្រូវពង្រឹងយន្តការព័ត៌មាន, គ្រប់ផែនការទំនាស់ផ្សេងៗកើតឡើង​ក្នុងមូលដ្ឋាន ត្រូវខិតខំ​ដោះស្រាយពីដើមទី មិនត្រូវទុកក្លាយជា​ទំនាស់​រ៉ាំរ៉ៃ​ អាច​បង្កឲ្យមានចលាចលសង្គម និងក្លាយ​ជា​ឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ​ ត្រូវ​លើក​កម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់​វិធាន​ការ​តាមគ្រប់មធ្យោបាយ ​គ្រប់រូបភាព ​និងស្របតាមច្បាប់ ដើម្បីបង្ការហេតុការគ្រោះថ្នាក់នានា ក៏ដូចជា​បង្ការទប់ស្កាត់ ​និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ​ ក្នុងភូមិសាស្ត្ររបស់ខ្លួន ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ​រាល់​ហេតុការណ៍គ្រោះថ្នាក់ ឬបទល្មើស​ដែល​បានកើតឡើង ​ត្រូវខិតខំដោះស្រាយ​ តាមស្វែងរកជនដែលបង្ក ​និងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោស​តាមផ្លូវច្បាប់ជាធរមាន ដើម្បី​ជៀសវាង​ការឆ្លៀតឱកាសយកហេតុការណ៍​គ្រោះថ្នាក់ ​និងបទល្មើសនានានោះ​ ទៅបំភ្លៃរឿងនយោបាយ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |