ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អតីតមេបញ្ជាការអ៊ុនតាក់ លាន់មាត់«ខ្ញុំមិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងដូច្នេះទេ»

អតីតមេបញ្ជាការអ៊ុនតាក់ លាន់មាត់«ខ្ញុំមិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងដូច្នេះទេ»

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន (John Sanderson) អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់/UNTAC) បានលាន់មាត់យ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងដូច្នេះទេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅជូនលោកឧត្តមសេនីយ៍ឯក John Sanderson ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសខួប ៣០ឆ្នាំ នៃ UNTAC និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេល ៣០ឆ្នាំ លោកជាមួយលោក យ៉ាស៊ូស៉ី អាកាស៉ី (Yasushi Akashi) តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីដឹកនាំ UNTAC អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ទោះជាខ្មែរក្រហមបានធ្វើពហិការ មិនរំសាយអាវុធ មិនចូលរួមការបោះឆ្នោតរៀបចំដោយ UNTAC ពីឆ្នាំ១៩៩១ ក៏ដោយ តែ UNTAC បានរៀបចំនូវការបោះឆ្នោតបានជោគជ័យសម្រាប់ ជ្រើសតាំងសភាធម្មនុញ្ញ និងបន្ទាប់មកប្ដូរជារដ្ឋសភារហូតដល់សព្វថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា ដោយមានកិត្តិយសចូលរួមអម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចរចារកសន្ដិភាព ឱ្យជម្លោះនៅកម្ពុជាអស់រយៈពេលជិត ៤ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងរយៈពេលជិត ៤ឆ្នាំនេះ ការចរចាមានឧបសគ្គ និងការលំបាកយ៉ាងច្រើន លើកឡើងដោយខ្មែរក្រហម។ ក៏ប៉ុន្តែក្រោយពីការចរចាជិត ៤ឆ្នាំ ខ្មែរក្រហមសុខចិត្តចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែខ្មែរក្រហមមិនចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះទេ ដោយមិនរំសាយអាវុធ និងមិនចូលរួមការបោះឆ្នោត ដើម្បីវាយប្រហារលើកងទ័ពរដ្ឋាភិបាល ក្រោយពី UNTAC ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ រហូតដល់មាន នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ នៅខែធ្នូ ឆ្នាំ១៩៩៨ បានខ្មែរក្រហមត្រូវរំលាយទំាងនយោបាយ ទំាងយោធា ហើយមេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបាន «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» កាត់ទោស។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននិយាយទៀតថា «ក្នុងពេលទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក អាចមើលឃើញភាពខុសគ្នារវាងកម្ពុជា ពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ»

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ឯក John Sanderson បានលើកឡើងថា លោកនៅចងចាំច្បាស់អំពីតួនាទីដ៏សំខាន់របស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរការដំណោះស្រាយសន្តិភាពនៅកម្ពុជា។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជោគជ័យនៃបេសកកម្មរបស់ UNTAC ដោយមានការគាំទ្រជានិច្ច ពីក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ។ ទោះបីជាខ្មែរក្រហមមិនចូលរួមក្នុងការបោះឆ្នោត យើងបានរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ដោយមានការចូលរួមពីប្រជាជនបានយ៉ាងល្អ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រ ហោ ណាំហុង បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា លោកមិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូច្នេះទេ និងឃើញប្រជាជនមានភាពសប្បាយរីករាយ»

លោកក៏បាននិយាយថា ដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី មានបទពិសោធន៍ខ្ពស់ក្នុងដំណោះស្រាយសន្ដិភាពនៅកម្ពុជា ជាពិសេសជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដូច្នេះក្នុងពេលកម្ពុជា ជាប្រធានអាស៊ាន កម្ពុជាអាចមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ»។

បច្ចុប្បន្ននេះកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសបានបញ្ជូនកងទ័ពសន្តិភាពកម្ពុជារាប់ពាន់នាក់ ជួយបោសសម្អាតមីន នៅប្រទេសនានានៅអាហ្រ្វិក និងមជ្ឈឹមបូព៌ា ដោយសារកម្ពុជាមានជំនាញខាងដោះមីន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |