ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កងទ័ពរុស្ស៊ី និងអ៊ុយក្រែន​នៅតែ​បន្ត​ប៉ះទង្គិចគ្នា ខណៈរុស្ស៊ីព្យាយាម​​ដណ្ដើម​យកតំបន់ Donbas

កងទ័ពរុស្ស៊ី និងអ៊ុយក្រែន​នៅតែ​បន្ត​ប៉ះទង្គិចគ្នា ខណៈរុស្ស៊ីព្យាយាម​​ដណ្ដើម​យកតំបន់ Donbas

​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រុស្ស៊ី​បាន​បន្ត​វាយលុក​លើ​ភូមិតូចៗ​នៅ​សមរភូមិ​ក្នុង​តំបន់ Donbas ជា​អ្វី​ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​អះ​អាង​ថា ​ជា​គោលដៅ​មិន​រើសអើង​លើ​តំបន់​ជន​ស៊ីវិល​។​

​វីដេអូ​ឃ្លី​ប​ពី​ភូមិ Oleksandrivka បង្ហាញ​កសិដ្ឋាន​មួយ​កន្លែង​ត្រូវ​បាន​បាញ់​ផ្លោង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​កងកម្លាំង​រុស្ស៊ី​។ តំបន់​នេះ​ត្រូវ​បាន​មើល​ឃើញ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ ចាប់​តាំង​ពី​ការ​វាយ​លុក​ក្នុង​ខែ​កុម្ភៈដោយ​សង្គ្រាម​បាន​ឈាន​ចូល​ដល់​ខែ​ទី៣ ​មកដល់ពេលនេះ​។​ ​ថ្លែង​ទៅកាន់​ទូរទស្សន៍ Sky News នៅ​ខាងក្រៅ​ភូមិ Oleksandrivka កងកម្លាំង​អ៊ុយ​ក្រែ​ន​និយាយ​ថា ពួកគេ​បាន​រៀប​ចំ​ជម្លៀស​ប្រជាជន​គ្រប់គ្នា​ចេញពី​តំបន់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះរួម​ទាំង​អ្នក​ដែល​មិន​ចង់​ចាក​ចេញ​។ ​គ្រូពេទ្យ​អ៊ុយ​ក្រែ​ន​ម្នាក់បាន​ប្រាប់​ទូរទស្សន៍ Sky News របស់​អង់គ្លេស​ថា វា​មិនមែនជា​សង្គ្រាមរបស់​ពួកគេ​ទេ​ ខណៈ​មាន​កុមារៗ​នៅទីនេះ ហើយ​ពួកគេ​ចាំបាច់​ត្រូវ​ជម្លៀសចេញ​។

ទូរទស្សន៍ Sky News រាយការណ៍​ថា ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ប្រយុទ្ធ​ដោយបាន​ពង្រឹង​កងទ័ព​របស់ខ្លួន​ នៅ​ភាគ​ខាងកើត​ប្រទេស​ជាមួយ​នឹង​ទាហាន​ថ្មី និង​សព្វាវុធ​ថ្មីៗ​។​ គ្រូពេទ្យ​បាន​និយាយថា យើង​នៅលើ​ទឹកដី​របស់​យើង គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ​សម្រាប់​ពួក​យើង ប៉ុន្តែ​ទាហាន​រុស្ស៊ី​ភាគច្រើន​មិន​យល់​ពីអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ទីនេះ ហើយ​ប្រសិនបើ​ពួកគេ​មានខួរក្បាល​គិត ពួកគេ​នឹង​យល់ថា ​ពួកគេ​ជា​ឃាតក និង​ជា​អ្នក​ឈ្លានពាន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |