ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត

(ភ្នំពេញ)៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ នេះបើតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន។

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»

ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។

សម្តេចបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។

«ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តរភាព នៃការពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើចំណុចទី២ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសមកហើយ គឺបន្តចាក់ដូសទី៣»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយ ទោះបីជាសម្តេចបានប្រើនូវពាក់ថា «ចាក់ដូសទី៣ ជាកាតព្វកិច្ច» ប៉ុន្តែករណីនេះ នឹងមិនមែនជាការអនុវត្តវិធានការច្បាប់ ឬរដ្ឋបាលនោះទេ ដោយការចាក់នេះ ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចនៅតែលើកទឹកចិត្តឱ្យពលរដ្ឋធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកហើយព្យាបាល។ សម្តេចបញ្ជាក់ថា «បន្ទាប់ពីដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានឱ្យដិតដល់ ទៅលើចំណុចទាំងឡាយដែលអាចមានករណីឆ្លងកើតឡើង ហើយរាជរដ្ឋាភិបាលត្រូវតែប្រកាន់យកអភិក្រមគ្រប់គ្រង តាមរយៈនៃការឱ្យពាក់ម៉ាស់ឡើងវិញទូទាំងប្រទេស ឬមួយផ្នែកណានោះ»

សម្តេចស្នើឱ្យពលរដ្ឋតាមពិនិត្យខ្លួនឯងតាមរយៈការធ្វើតេស្ត ហើយអាជ្ញាធរ និងវិស័យសុខាភិបាល ក៏ត្រូវតាមដានការវិវឌ្ឍទាំងអស់នេះ ហើយវិស័យសុខាភិបាល ក៏ត្រៀមខ្លួនឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយ ដោយសារនៅលើពិភពលោកមិនទាន់អស់ជំងឺកូវីដ១៩នៅឡើយទេ ហើយអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរកឃើញមេរោគបំប្លែងថ្មីចំនួន៣ប្រភេទថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |