ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Bayern Munich គ្រង​ជើងឯក​លី​គ​អាល្លឺម៉ង់ ១០​រដូវ​កាល​ជាប់​គ្នា

Bayern Munich គ្រង​ជើងឯក​លី​គ​អាល្លឺម៉ង់ ១០​រដូវ​កាល​ជាប់​គ្នា

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Bayern Munich បាន​គ្រង​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga ១០រដូវ​កាល​ជាប់​គ្នា និង​ជា​ជើងឯក​លើក​ទី៣២ ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​យកឈ្នះ Borussia Dortmund កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។

ក្រុម​របស់លោក Julian Nagelsmann បាន​ក្លាយជា​ជើងឯក​រដូវ​កាល​នេះ បន្ទាប់ពី​លេង​បាន ៣១ប្រកួត​មាន ៧៥ពិន្ទុ​ដាច់​ក្រុម​លេខ ២ Dortmund ១២ពិន្ទុ​ខណៈ​នៅសល់ ៣ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​​កីឡាករ Serge Gnabry ជា​អ្នក​រកបាន​គ្រាប់​នាំមុខ​ដំបូង មុន​ពេលដែល​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ជា​អ្នកសំរេច​គ្រាប់​ទី២​។ ​​អតីត​ខ្សែបម្រើ Liverpool, Emre Can តាម​ពីក្រោយ​ឱ្យ Dortmund បាន​មួយ​គ្រាប់​វិញ​នៅ​វគ្គ​ទី២ តែ​កីឡាករ​យុវជន Jamal Musiala ជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​ឱ្យ Bayern Munich យកឈ្នះ ៣-១​។

​​នៅក្នុង​ក្រុម Bayern Munich ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Thomas Muller បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ជើងឯក Bundesliga ១១លើក​។​ ​​ជើងឯក Bundesliga នេះ​ផងដែរ​ក៏បាន​ធ្វើឱ្យ​អ្នកគាំទ្រ Bayern Munich សប្បាយ​ចិត្តបាន​ខ្លះ​​បន្ទាប់ពី​ទើប​ធ្លាក់​ពី UEFA Champions League នៅ​វគ្គ ៨ក្រុម​ចុងក្រោយបន្ទាប់ពី​ចាញ់ Villarreal៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |