ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ចង់ដកវិធានការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែបន្តពាក់នៅទីកន្លែងបិទជិត

សម្តេចតេជោ ហ៊ុន សែន ចង់ដកវិធានការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែបន្តពាក់នៅទីកន្លែងបិទជិត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងរបស់សម្តេច ក្នុងការដកវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅកន្លែងដែលមានបន្ទប់បិទជិតវិញ។

ទោះជាយ៉ាងនេះក្តី ការសម្រេចនេះ ត្រូវរង់ចាំកិច្ចប្រជុំមួយ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាមុនសិន។

ថ្លែងនៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច សង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោងាវឱ្យកូនចៅពាក់ទេ ប៉ុន្តែទុកលុយទិញម៉ាសឱ្យកូនចៅពាក់»

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើក្នុង១ថ្ងៃ យើងចាយត្រឹមតែ១០ម៉ឺនដុល្លារ អញ្ចឹងក្នុង១ខែយើងចាយអស់៣លានដុល្លារ។

ការបង្ហាញពីការបន្ធូរបន្ថយវិធានការ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងនៅកម្ពុជា មានកម្រិតទាបបំផុត បន្ទាប់ពីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលអាកខានរយៈពេល២ថ្ងៃ កន្លងទៅនេះ ដោយពលរដ្ឋលេងកម្សាន្តដោយមិនមានការពាក់ម៉ាស់ និងរក្សាគម្លាតនោះទេ។ ករណីនេះបានកើតឡើងដោយសារភាពស៊ាំក្នុងសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ប្រទេសមួយចំនួន បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង»។ សម្តេចបន្តថា «តើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្រ្ត (លើកលែងការពាក់ម៉ាស់) ហើយការថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំនៅល្ងាចនេះ»

សម្តេចបានបន្ថែមថា «អ្វីដែលជាគំនិតរបស់ខ្ញុំ គឺគ្រប់ភូមិសាស្រ្តទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអគារ នៅទីកន្លែងសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែនៅពេលនៅកន្លែងបិទជិតដូចជានៅអគារដ្ឋាភិបាល នៅទីកន្លែងធ្វើការ តាមក្រុមហ៊ុនដែលមានម៉ាស៊ីនត្រជាក់ យើងគួរតម្រូវឱ្យមានការពាក់ម៉ាស់»

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានពេលនេះ គឺជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ច ដែលកូនសិស្សសាលាក៏អាចដកម៉ាស់ ប៉ុន្តែបន្តរក្សាគម្លាត ដែលការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ទោះជាយ៉ាងនេះក្តីសម្តេចបញ្ជាក់ថា ការពាក់ម៉ាសនឹងវិលត្រឡប់មកវិញ បើមានករណីឆ្លងកើនឡើងវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |