ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្ពុជា ១៥​រូប​នឹង​ចូលរួម​កាត់ក្ដី​ក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​

អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្ពុជា ១៥​រូប​នឹង​ចូលរួម​កាត់ក្ដី​ក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​

​ស៊ី​ហ្គេម៖ អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្ពុជា​ចំនួន ១៥​នាក់លើ ១១​ប្រភេទ​កីឡាត្រូវបាន​សហព័ន្ធ​កីឡា​អន្ដរជាតិ តាម​ប្រភេទ​កីឡា​នីមួយៗ ក៏ដូចជា​ម្ចាស់ផ្ទះ​វៀតណាមអញ្ជើញ​ចូលរួម​កាត់សេចក្ដី​ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយនា​ខែឧសភា​ខាងមុខ។

នេះ​បើ​យោងតាម​លិខិត​ឧទ្ទេសនាម ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡាកាលពី​ថ្ងៃទី​១៨ ខែមេសា​ថ្មីៗ​កន្លងទៅ។​ ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​របស់​កម្ពុជាទាំង ១៥​រូបដែល​នឹង​បំពេញបេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នាពេលខាងមុខរួមមាន​៖ ​កីឡា​វ៉ូ​វី​ណា​មមាន​អាជ្ញាកណ្ដាល ២​រូបគឺ​លោក មេន វាសនា និង​លោកស្រី ម៉ៅ ម៉ូ​នី​តា​។​ ​កីឡាហែលទឹកមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក នាង រិ​ទ្ធិ​យ៉ា​។​ ​កីឡា​កាយសម្ព័ន្ធមាន​ចៅក្រម ១​រូបគឺលោក សោ សុ​ផេង​។​ កីឡា​តេ​ក្វាន់​ដូ WT មាន​អាជ្ញាកណ្ដាល ១​រូបគឺលោក ឃឹម ស​ត្ថា​។​ ​កីឡា​គុន​ដាវមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក សាន់ សុខ​សីហា​។​ កីឡាករ​យូ​ដូមាន​អាជ្ញាកណ្ដាល ១រូបគឺអ្នកស្រី ចាន់ ជៀន​។​ ​កីឡា​ចំបាប់មាន​អាជ្ញាកណ្ដាល ២​រូបគឺ​លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុផាន់​ណា​រ៉ា​។​ ​កីឡា​កា​រ៉ា​តេមាន​អាជ្ញាកណ្ដាល ៣​រូបគឺ​លោក ប៉ែន រតនា​, លោក ថាំង វិបុល និង​លោកស្រី ជា ថា​រី​។​ ​កីឡាបាល់ទះមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក ទែន ឡ​ន​។​ ​កីឡាបាល់បោះមាន​អាជ្ញាកណ្ដាល ១​រូបគឺកញ្ញា ឃួន ពិសី និង​កីឡា​កាយ​វប្បកម្មមាន​ចៅក្រម ១​រូបគឺ​លោក តឹក ប៊ុន​វី ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា។​

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |