ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រមុខ​​អង្គការ​សហប្រជាជាតិ​​ជំរុញ​​ឲ្យ​​ផ្អាក​​ប្រយុទ្ធ​គ្នា​​រយៈ​ពេល​ ៤​ថ្ងៃ​​ក្នុង​​ប្រទេស​​អ៊ុយ​ក្រែ​ន

ប្រមុខ​​អង្គការ​សហប្រជាជាតិ​​ជំរុញ​​ឲ្យ​​ផ្អាក​​ប្រយុទ្ធ​គ្នា​​រយៈ​ពេល​ ៤​ថ្ងៃ​​ក្នុង​​ប្រទេស​​អ៊ុយ​ក្រែ​ន

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សប្ដាហ៍​បរិសុទ្ធ​នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក (Orthodox Christians’ Holy Week ) សម្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​ពេលវេលា​បួងសួង​ពិធី​បុណ្យ Easter ទទូច​ឲ្យ​ផ្អាក​រយៈពេល ៤ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​។

ដោយ​កត់​សម្គាល់​ថា រដូវ​កាល​បុណ្យ Easter នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មេសា​ចំ​ពេល​មាន​ការ​វាយ​លុក​របស់​​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា តម្រូវ​ការ​សម្រាប់​បទ​ឈប់​បាញ់​គឺ​ជា​រឿង​បន្ទាន់​ជាង​គេ​។ ការ​វាយ​លុក និង​ការ​ស្លាប់​ដ៏​រង្គាល​លើ​ជន​ស៊ីវិល​ដែល​យើង​បាន​ឃើញ​កន្លង​មក អាច​យក​ទៅ​ប្រៀប​ធៀប​បាន​ទៅ​នឹង​ភាព​រន្ធត់​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដោយ​ជំរុញ​ឲ្យ​ទាហាន​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទម្លាក់​កាណុង​កាំភ្លើង និង​បង្កើត​ផ្លូវ​ទៅកាន់​សុវត្ថិភាព​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ប្រឈម​ហានិភ័យ​ភ្លាមៗ​។ ​លោក​បាន​ស្នើ​ឲ្យ​ផ្អាក​បាញ់​គ្នា​ចាប់ផ្ដើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដែល​ជា​ថ្ងៃ​ព្រហស្បតិ៍​បរិសុទ្ធ​សម្រាប់​គ្រិស្តបរិស័ទ​និកាយ​អូ​ថូ​ដុក ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​ភាគច្រើន​កាន់​និកាយ​នេះ​។

​លោក Guterres បាន​និយាយ​ថា គោលដៅ​គឺ​ដើម្បី​បើក​ច្រក​របៀង​មនុស្សធម៌ ដូច្នេះ​ជន​ស៊ីវិល​អាច​គេច​ចេញពី​តំបន់​មានការ​ប្រយុទ្ធ​គ្នា ហើយ​ក្បួន​រថយន្ត​មនុស្សធម៌​ជាច្រើន​ទៀត​អាច​ចូល​ទៅ​បាន ជាពិសេស​ទៅកាន់​តំបន់ Donetsk, Luhansk និង​ទីក្រុង Mariupol នៅ​តំបន់​ភាគ​ខាងកើត​ដែល​គេ​ស្គាល់​ថា Donbas ដែល​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយ​លុក​បច្ចុប្បន្ន​របស់​រុស្ស៊ី និង​ទីក្រុង Kherson​ នៅ​ភាគ​ខាង​ត្បូង​។ ប្រជាជន​ជាង ៤លាន​នាក់​នៅ​ក្នុង​តំបន់​ទាំងនោះ និង ១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ត្រូវការ​អាហារ ទឹក ថ្នាំពេទ្យ ឬ​ជំនួយ​ផ្សេងទៀត​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |