ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រតិភូ និង​អត្តពលិក​កម្ពុជា ៥៥០​នាក់​លើ​កីឡា ៣៣​ប្រភេទ​នឹង​ចូល​រួម​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

ប្រតិភូ និង​អត្តពលិក​កម្ពុជា ៥៥០​នាក់​លើ​កីឡា ៣៣​ប្រភេទ​នឹង​ចូល​រួម​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

​ស៊ី​ហ្គេម៖ នៅសល់​រយៈពេល ២១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នឹង​មកដល់ ខណៈ​កម្ពុជា​បាន​ត្រៀម​ជា​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៥០​នាក់​លើ​កីឡា ៣៣​ប្រភេទ​កីឡា​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ដែល​ពន្យារពេល​មកពី​ចុង​ឆ្នាំ​២០២១ នេះ។​

ក្នុងចំណោម​ប្រតិភូ និង​អត្ត​ព​លិ​ក​ដែល​កម្ពុជា​ត្រៀម​បញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ នៅ​វៀតណាម​នា​ខែ​ឧសភា​ខាងមុខនេះ​គឺ​មាន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​កីឡា ៣៥​នាក់​នាក់​, កីឡាករ​-​កីឡា​ការិនី ៣៦៣​នាក់, ​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ ៩៣​នាក់​, អាជ្ញាកណ្ដាល ១៦​នាក់​, ក្រុម​គ្រូពេទ្យ ១៨​នាក់ មន្ត្រី​ដឹកនាំ​ក្រុម និង​អគ្គលេខាធិការ​សហព័ន្ធ ២១​នាក់​រួម​ទាំង​មន្ត្រី CADA ៤​នាក់។​ ចំពោះ​កីឡា​ទាំង ៣៣​ប្រភេទ​រួម​ទាំង​អត្ត​ព​លិ​ក​តាម​ប្រភេទ​កីឡា​នីមួយៗ ដែល​កម្ពុជា​ត្រៀម​ចូលរួម​គឺ​មាន​៖

– ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​១៖ ១. កីឡាអត្តពលកម្ម ១៤​នាក់, ២. កីឡាហែលទឹក ១៦​នាក់។​

– ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​២៖ ១. កីឡា​កាយសម្ព័ន្ធ ៧​នាក់​, ២. បាញ់កាំភ្លើង ២​នាក់​, ៣. តេ​ក្វាន់​ដូ WT ១៤​នាក់​, ៤. ប្រណាំង​ទោចក្រយាន ៩​នាក់​, ៥. គុន​ដាវ ៨​នាក់​, ៦. យូ​ដូ ១២​នាក់​, ៧. វូ​ស៊ូ ៦​នាក់​, ៨. ចំបាប់ ១៦​នាក់​, ៩. ប្រដាល់​សកល ៨​នាក់​, ១០. កា​រ៉ា​តេ ១៩​នាក់​, ១១. កីឡា​រាំ ៨​នាក់​, ១២. ទ្រី​យ៉ា​ត្លុង ៦​នាក់​, ១៣. ជឺ​ជី​តស៊ូ ២​នាក់​, ១៤. លើក​ទម្ងន់ ៦​នាក់​, ១៥. កា​នូ​/​កា​យ៉ាក ១៦​នាក់​, ១៦. បាល់ទាត់ ៤០​នាក់​, ១៧. បាល់ទះ (​លើ​ក្ដារ ១៤​នាក់​, ឆ្នេរ​ខ្សាច់ ៤​នាក់​), ១៨. បាល់បោះ (5×5) ៨​នាក់ និង (3×3) ៨​នាក់​), ១៩. សីដក់ ២០​នាក់​, ២០. វាយ​កូនឃ្លី​លើ​តុ ៧​នាក់​, ២១. វាយ​សី ៩​នាក់​, ២២. វាយ​កូន​បាល់ ៩​នាក់ និង ២៣. កីឡាវាយកូនគោល ៤​នាក់។​

– ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​៣៖ ១. កីឡា​វ៉ូ​វី​ណា​ម ១៨​នាក់​, ២. ប្រដាល់​គុន​ខ្មែរ ១០​នាក់​, ៣. ឃី​ក​បុក​ស៊ី​ង ៩​នាក់​, ៤. ប៉េតង់ ១៩​នាក់​, ៥. កាយ​វប្បកម្ម ៣​នាក់​។

– ប្រភេទ​កីឡា​ក្រៅ​ការ​ប្រមូល​ផ្ដុំ​៖ ១. កីឡា​ប៊ីយ៉ា ស្នូកឃ័រ ៤​នាក់​, ២. កីឡា​អេឡិចត្រូនិក ៥​នាក់ និង ៣. កីឡា​អុក​ចិន ៣​នាក់​។​

​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២-​ឧសភា និង​ពិធី​បិទ​ការប្រកួត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ ហើយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ស្មើនឹង ៥២៦​វិញ្ញាសា​ដាក់​ក្នុង​ការប្រកួត​នេះ។ ប៉ុន្ដែ​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុន​ពិធី​បើក ដូចជា​កីឡាបាល់ទាត់​ជាដើម​ដែល​ត្រូវ​ធ្វើ​ការប្រកួត​មុន​តាំងពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ទៅ​ម្ល៉េះ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |