ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រំលឹកខួប១ឆ្នាំនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ នៅកោះពេជ្រ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រំលឹកខួប១ឆ្នាំនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ នៅកោះពេជ្រ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហោះសារ និងរូបភាពមួយចំនួន រំលឹកដល់ខួប១ឆ្នាំ ដែលរូបលោក និងភរិយា រួមជាមួយក្រុមការងារ បានបំពេញការងារទាំងយប់ទាំងថ្ងៃ ក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រឲ្យបានលឿន តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិតបានលើកឡើងថា នៅថ្ងៃនេះកាលពីមួយឆ្នាំមុន នៅរាជធានីភ្នំពេញ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កើនឡើងខ្លាំង ដែលតម្រូវឲ្យរៀបចំកន្លែងព្យាបាលបន្ថែម ជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ ប្រជាពលរដ្ឋការនាំគ្រួសារ ទៅដើរកំសាន្តពេលចូលឆ្នាំថ្មី មិនមែនជាអាទិភាពនោះទេ ប៉ុន្តែអ្វីជាអាទិភាពនាពេលនោះ គឺការថែរក្សាសុខភាព និងអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ពោល គឺធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩។

សម្រាប់ឆ្នាំ២០២២នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ ប្រជាពលរដ្ឋទូទាំងប្រទេស អាចប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ ដោយសារក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «មួយឆ្នាំគត់ (១៣ មេសា ២០២១ – ១៣ មេសា ២០២២)។ កាលពីមួយឆ្នាំមុនថ្ងៃនេះ (១៣ មេសា ២០២១) គឺជាថ្ងៃដែលរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃ ក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អោយបានលឿន (បន្ទាប់ពីបានបញ្ចប់ ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ នាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែម ជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩។ ខ្ញុំជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់ នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភ ភ័យខ្លាច និងមិនច្បាស់លាស់ថា ទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ១៩ ច្រើនបែបនេះ? ហើយការគិតគូរ អំពីការនាំគ្រួសារ ទៅដើរកំសាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាព សម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូន នាពេលនោះ គឺការថែរក្សាសុខភាព និងអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជំងឺកូវីដ១៩។ បើយើងចាំពីស្ថានភាព កាលពីមួយឆ្នាំមុនដូចខ្ញុំបានរៀបរាប់ ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការ ប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេស អាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។ ប៉ុន្តែទោះជាយ៉ាងណា សូមបងប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |