ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

អគ្គិភ័យឆាបឆេះផ្ទះ ៦ខ្នង នៅខណ្ឌទួលគោក បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

អគ្គិភ័យឆាបឆេះផ្ទះ ៦ខ្នង នៅខណ្ឌទួលគោក បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានផ្ទះចំនួន ៦ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែ មិនបង្កឱ្យមនុស្សស្លាប់ ឬរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍ដដែល បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បង្កចេញពីម្ចាស់ទីតាំងឈ្មោះ អ៊ុន គ្រុយ ភេទស្រី អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ ឆ្លងចរន្តអគិ្គសនី។ បណ្តាលឱ្យឆេះផ្ទឈើលើថ្មក្រោមទំហំ ៤ម៉ែត្រ គុណ១៦ម៉ែត្រ និងខូចខាតសម្ភារមួយចំនួនធំ។

ក្នុងករណីនេះ បានបង្កការរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៥ខ្នង បណ្តាលឱ្យឆេះទាំងស្រុង។

ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាអគ្គិភ័យ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៥៧ឡាន ស្មើរនឹង ២២៨ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍, រថយន្តក្រសួងមហាផៃ្ទ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង១២ម៉ែត្រគូប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |