ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ

ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ

(សៀមរាប)៖ ថ្លែងចេញពីទឹកដីអង្គរ-សៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្លូវទាំង៣៨ខ្សែដែលបានស្ថាបនារួចរាល់នៅក្នុងទីក្រុងសៀមរាប គឺសុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ មាតុភូមិ។

ការបញ្ជាក់បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញលើកម្រាលព្រំសន្តិភាព កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ផ្លូវទាំង៣៨ខ្សែនេះ គឺគ្មានឡើយដាក់បញ្ចូលឈ្មោះក្រុមពួក លន់ នល់ សិរិមតៈ ចេងហេង និងសឺង ង៉ុកថាញ់ សម សារី ដែលជាអ្នកក្បត់ជាតិនោះឡើយ។

«បន្ថែមលើនោះ យើងបានឃើញថា បណ្តាផ្លូវនៅក្នុងទីរួមខេត្តសៀមរាបរបស់យើងមានាំឈ្មោះ ៣៨ខ្សែ គឺមានឈ្មោះទាំង៣៨ខ្សែ ដែលប្រមូលផ្តុំទាំងព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗ ដែលបានឆ្លងកាត់ការវិវត្តន៍នៅក្នុងការកសាងទីក្រុងនេះ និងរួមចំណែកដល់ដំណើរការសន្តិភាពរបស់ប្រទេស ប៉ុន្តែ ពិតណាស់យើងមិនបានបញ្ចូលនូវផ្លូវនេះដោយមានឈ្មោះពួក លន់ លន់ សិរីមតៈ ចេង ហេង ឬក៏មានឈ្មោះ សឺង ង៉ុកថាញ់ សម សារី ជាដើម ដែលយើងមិនបានដាក់នោះទេ….! ចាំដល់ពួកគេមានឱកាសឈ្នះ ពួកគេអាចលុបឈ្មោះនៅទីនេះ ហើយបញ្ចេញឈ្មោះអ្នកក្បត់ជាតិទាំងនោះ គេអាចរងចាំនៅពេលនោះ ប៉ុ ន្តែ ការសង្ឃឹមរបស់ពួកគេអាចនឹងមិនជោគជ័យទេ»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទីក្រុងសៀមរាប មានរុក្ខវិថីមួយហៅថា «រុក្ខវិថី សម្តេចព្រះនរោត្តម សីហនុ» គឺបានតភ្ជាប់ពីទីក្រុងសៀមរាប ទៅកាន់អង្គរ, សម្តេចពិតជាសប្បាយចិត្ត ដែលបានឃើញផ្លូវមួយខ្សែនេះ ដែលជាផ្លូវដ៏ធំមួយ និងមានប្រវែង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវទាំងឡាយដែលមានព្រះនាមរបស់ព្រះមហាក្សត្រនៃយើង បន្ថែមពីនេះផ្លូវទាំង៣៨ខ្សែនេះ បានរៀបរាបឈ្មោះដល់អាចារ្យ ពោធិ៍កំបោរ ដែលសុទ្ធសឹងតែឥស្សរជនខ្មែរកាលពីជំនាន់ដែលបានតស៊ូប្រឆាំងនឹងនឹមអាណានិគមនិយមបារាំង ទាំងនេះហើយ គឺជាការចងចាំរបស់ក្មេងៗជំនាន់ក្រោយសម្រាប់អ្នកស្នេហាជាតិជំនាន់មុន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏កោតសរសើរជាមួយការគិតឃើញទាំងឡាយរបស់សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំដែលបានចូលរួមកិច្ចការងារស្ថាបនាផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប បន្ថែមពីនេះហេដ្ឋារចនាសម្ព័ន្ធដែលបានធ្វើនៅទីនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីដំណើរការសុខសន្តិភាពរបស់ប្រទេសនោះទេ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានក៏បានរំឮកថា «ទឹកដីខេត្តសៀមរាប គឺជាទឹកដីចុងក្រោយដែលកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិល បើសិនជាយើងមុននេះក្រឡេកទៅអតីតកាល គឺយើងហៅថា (ខេត្តសៀមរាប-ឧត្តរមានជ័យ). ប៉ុន្តែ ក្រោយមកយើងបានបង្កើតខេត្តឧត្តរមានជ័យ ហើយទីតាំងចុងក្រោយនៅអង្លង់វែង កាលពីអតីតកាល គឺស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាប ដូច្នេះ សៀមរាប គឺជាទីកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ខណៈផ្លូវក្រវ៉ាត់ក្រុងដែលកំពុងតែប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើការដឹកជញ្ជូនរបស់ប្រជាជន អ្នកសៀមរាប នៅចាំបានទីនោះមិនមែនជាផ្លូវទេ គឺជារបងការពារក្រុងពីការវាយលុករបស់ពួកខ្មែរក្រហម»

សម្តេចតេជោ ហ៊ុ ន សែន បានអះអាងថា ផ្លែផ្លានៃសន្តិភាព អនុញ្ញាតឱ្យយើងកសាងអ្វីៗបាននៅគ្រប់ទីកន្លែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាក់ស្តែងរាប់ទាំងទីក្រុងសៀមរាប និងស្រុកសូត្រនិគម ជុំវិញការដំណើរការសាងសង់ព្រលានយន្តហោះដ៏ធំដែលអាចចុះចតយន្តហោះខ្នាតយក្សគ្រប់ប្រភេទជាដើម។

សូមជម្រាបថា ផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ។ គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |