ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានបង្ហាញនូវទឹកព្រះទ័យមីតិសោមនស្សរីករាយជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។ ព្រះអង្គ បានមានព្រះរាជបន្ទូលទៀតថា ដោយសារជោគជ័យនេះ ធ្វើឱ្យរាល់សកម្មភាពសង្គមជាតិងើបឡើងវិញ ហើយបានចាប់ដំណើរការងារការងារគ្រប់វិស័យ។

ជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតខ្លាំងនៅកម្ពុជានៅចុងឆ្នាំ២០២០ ហើយបន្តរាតត្បាតកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២១ ក្រោយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំងដោយមិនគិតពេលយប់ ឬពេលថ្ងៃនេះឡើយ ក្នុងការដឹកនាំ គ្រប់គ្រង និងបញ្ជា លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយអនុវត្តទាំងវិធានការសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង។ ទីបំផុតក្រោមការរួមកម្លាំងដ៏មុតមាំរវាងអគ្គមេបញ្ជាការកំពូលសម្តេចតេជោ និងសេនាធិការគ្រប់ផ្នែក ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋផងនោះ បានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបិទបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភានាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជយ៉ាងដូច្នេះ «ខ្ញុំព្រះករុណា ខ្ញុំសូមយកឱកាសនេះ ដើម្បីកោតសរសើរចំពោះការដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ»

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៀតថា «ឧត្តមប្រយោជន៍ដែលប្រជាជាតិទាំងអស់ បានទទួល នាំឱ្យប្រជារាស្ត្រកម្ពុជា ក៏ដូចជា ខ្ញុំព្រះករុណា ខ្ញុំមានការពេញចិត្ត ពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ»

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ដែលបានបន្តដឹកនាំរដ្ឋសភាយ៉ាងស្វាហាប់ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

បើទោះបីជាយ៉ាងណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |