ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ព័ន្ធ​ណា​តូ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន

សម្ព័ន្ធ​ណា​តូ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន

​អឺរ៉ុប៖ សារព័ត៌មាន Bloomberg​ បាន​រាយការណ៍​ដោយ​ដកស្រង់​ចេញពី​ប្រភព​ និង​ឯកសារ​ជាច្រើន​ថា សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​បាន​ប្រកែក​គ្នា​ខ្លាំង​ៗអំពី​ការ​បង្កើន​ការ​ផ្ដល់​ជំនួយ​យោធា​ របស់​ប្លុក​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​នេះ​ដែល​គួរតែ​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន និង​ការ​រំពឹង​ទុក​នៃ​ជំនួប​ចរចា​ជាមួយ​ប្រទេស​រុស្ស៊ី។​

សមាជិក​មួយ​ចំនួន​ត្រូវ​បាន​គេ​និយាយ​ថា ប្រកាន់ខ្ជាប់​អំពី​បំណង​ចង់​បញ្ចៀស​សង្គ្រាម​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី ហើយ​ថែមទាំង​បាន​ស្នើ​ថា លោក​ប្រធានាធិបតី Vladimir Putin អាច​នឹង​ដាក់​ពង្រាយ​អាវុធ​ប្រល័យ​លោក ឬ​នុយក្លេអ៊ែរ ប្រសិនបើ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ទាំងនោះ​ផ្ដល់​អាវុធ ​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ច្រើន​ហួស​ប្រមាណ​នោះ​។ មន្ត្រី​បារាំង​មួយ​រូប​ត្រូវ​គេ​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ការ​បញ្ជូន​រថក្រោះ និង​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែ​ន​អាច​ក្លាយ​ជា​ការ​យក​ប្រេង​ចាក់​លើ​ភ្លើង​ទៅវិញ​ទេ​។​

ឯកសារ​មួយ​ច្បាប់​ត្រូវ​បាន​ពិពណ៌នា​ដោយសារ​ព័ត៌មាន Bloomberg ដោយ​បញ្ជាក់​ថា ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ឈរ​លើ​ទស្សនៈ​ថា ការ​ដឹក​ជញ្ជូន​អាវុធ​ទៅកាន់​រដ្ឋធានី​គី​វគួរ​ត្រូវ​កំណត់ ​ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ហេតុការណ៍​នានា​អាច​ដុត​បញ្ឆេះ​ជម្លោះ​ឲ្យ​រីក​កាន់​តែ​ធំ​គ្រប់គ្រង​លែង​បាន​។ ​របាយការណ៍​ដដែល​នេះ​និយាយ​ថា ផ្ទុយទៅវិញ ក្រុម​មេដឹកនាំ​មកពី​ចក្រភព​អង់គ្លេស រដ្ឋ​តំបន់​បាល់​ទិ​ក និង​ភាគច្រើន​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​បញ្ជូន​គ្រឿង​សព្វាវុធបន្ថែម​ទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន​ រួម​ទាំង​អាវុធ​ដែល​មាន​សមត្ថភាព​កម្ទេច​យន្តហោះ​ចម្បាំង​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |