ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងអប់រំ បើកកិច្ចប្រជុំបីថ្ងៃ ពិភាក្សាលើការងារ សហគមន៍សង្គម-វប្បធម៌អាស៊ាន

ក្រសួងអប់រំ បើកកិច្ចប្រជុំបីថ្ងៃ ពិភាក្សាលើការងារ សហគមន៍សង្គម-វប្បធម៌អាស៊ាន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិកម្ពុជា ផ្នែក​សសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន បើកកិច្ចប្រជុំរយៈពេលបីថ្ងៃ ពិភាក្សាលើការងារ នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាន គឺមានសសរស្ដម្ភសំខាន់ចំនួន ៣ ក្នុងនោះរួមមាន សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច ​និង​សសរស្ដម្ភ សហគមន៍​សង្គម-វប្បធម៌អាស៊ាន។ សម្រាប់សសរស្ដម្ភ សង្គម-វប្បធម៌អាស៊ាន ​គឺក្រសួងអប់រំ យុវជន ​និងកីឡា ​ជាតំណាងជាតិកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ។

យោងតាមឯកឧត្តម ឌី ខាំបូលី ជាឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ាន សសរស្ដម្ភ​សហគមន៍សង្គម-វប្បធម៌អាស៊ាននេះ ​គឺកម្ពុជា ​បានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំលើពិភាក្សា​លើ​សរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ចំនួន បីថ្ងៃ ចាប់ពីថ្ងៃទី​ ២៨ដល់ថ្ងៃទី​ ៣០ ខែមីនា។

ថ្ងៃចាប់ផ្ដើមដំបូងជាកិច្ចប្រជុំនៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពី​វប្បធម៌​នៃ​ការបង្ការសម្រាប់សង្គម​មួយប្រកប​ដោយសន្តិភាព ​បរិយាបន្ន​ ភាពជាសះស្បើយ ​សុខភាព និង​សុខដុមនីយកម្ម ​ រីឯកិច្ចប្រជុំទី២ ​ជាកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌​អាស៊ានលើកទី ៣២ និងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី៣០ខែមីនា ​ជាកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌​អាស៊ាន​លើកទី ២៧​ ដែលដឹកនាំដោយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងនាមជាប្រធានប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ​ឯកឧត្តម ហង់ ជួនណារ៉ុន នឹង​ជម្រាបជូនអង្គប្រជុំ ​ពីសមិទ្ធផល​សំខាន់ៗ អាទិភាព​ ឯកសារលទ្ធផល​ និង​ព្រឹត្តិការណ៍​អម ដែល​នឹងត្រូវសម្រេចបានក្នុងឆ្នាំ ២០២២​ ក្រោមមូលបទ​ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា”៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |