ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​ឧទ្ទាម​យេ​ម៉ែន​វាយប្រហារ​ឃ្លាំង​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​រៀបចំ​ការ​ប្រណាំង Formula One

ក្រុម​ឧទ្ទាម​យេ​ម៉ែន​វាយប្រហារ​ឃ្លាំង​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​រៀបចំ​ការ​ប្រណាំង Formula One

​​អា​រ៉ា​ប៊ី​សា​អូឌីត៖ ក្រុម​ឧទ្ទាម​ហួ​ធី​ប្រទេស​យេ​ម៉ែន​ បាន​វាយប្រហារ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែងកាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Jiddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មុន​ពេល​ការ​ប្រណាំង​រថយន្ត Formula One នៅ​ក្នុង​ប្រទេស​នេះ​។​

លោក Yehia Sarie អ្នកនាំពាក្យ​របស់​ក្រុម​ហួ​ធី​ប្រទេស​យេ​ម៉ែន​និយាយ​ថា ​ក្រុម​ឧទ្ទាម​បាន​កំណត់គោល​ដៅ​លើ​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ក្នុង​ទីក្រុង Jiddah ក៏ដូចជា​ទីតាំង​សំខាន់ៗនៅ​ក្នុង​រដ្ឋធានី​រី​យ៉ា​ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ឆ្ពោះ​ទៅ​រក​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​។​

ការវាយប្រហារ​បាន​ផ្តោត​គោលដៅ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​ដូចគ្នា ដែល​ក្រុម​ហ៊ូ​ធី​បាន​វាយប្រហារ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លើ​រោងចក្រ North Jiddah Bulk Plant ស្ថិតនៅ​ភាគ​អាគ្នេយ៍​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​អ្នកធ្វើ​ធម្ម​យាត្រា​មូស្លីម​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Mecca។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​ដឹកនាំ​ក្រុមចម្រុះ ​ប្រយុទ្ធ​ជាមួយ​ក្រុម​ហួ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​ដណ្ដើម​យក​រដ្ឋធានី​សា​ណារបស់​ប្រទេស​យេ​ម៉ែន ​កាលពី​ខែ​កញ្ញា ​ឆ្នាំ២០១៤៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |