ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បង្ក្រាបក្រុម​ឧក្រិដ្ឋជន ​ប៉ុនប៉ង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែនជិត ៦០០ គីឡូក្រាម

បង្ក្រាបក្រុម​ឧក្រិដ្ឋជន ​ប៉ុនប៉ង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែនជិត ៦០០ គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។

ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង៥០នាទី ​សមត្ថកិច្ចជំនាញ នៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១) ​ដឹកនាំដោយលោក ​ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ​ចូលរួម​សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការ​ស្រាវជ្រាវ ​និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បម្រុង​​នាំចេញ​តាម​ផ្លូវសមុទ្រ​ទៅប្រទេសទី៣ នៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។

ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ទី៤៖ នៅ​ចំណុច (ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)ឆ្នាំកំណើត ១៩៦៧ ។ ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៧៣ ។ ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៨១ ។

ចាប់យកវត្ថុតាង៖ កេតាមីន (Ketamine) ទម្ងន់ ៥១០គីឡូក្រាម ២៥៦ ក្រាម , មេតំហ្វតាមីន​ (ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥១គីឡូក្រាម ៦៥៩.៦០ ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ២០គីឡូក្រាម ៧៩០ ក្រាម , FUB-AMB (Cannabinoid)(NPS) ទម្ងន់ ១១គីឡូក្រាម ៧៥៤ ក្រាម , សារធាតុញៀនសរុប ទម្ងន់ ៥៩៦គីឡូក្រាម ៤១៧,៦០ក្រាម

, សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ៦គីឡូក្រាម ៦៨៨ក្រាម ។ជនសង្ស័យ និងវត្ថុតាងទាំង​អស់សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |