ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តី នៃការបោះឆ្នោតជាបន្តទៀត ព្រោះនេះជាកិច្ចការដែលយើងត្រូវបន្ត ហើយរឿងផ្លាស់ប្តូរនៅពេលណាចាំបោះឆ្នោតរួចចាំនិយាយគ្នា ត្រូវបន្តព្រោះយើងមិនអាចធ្វេសប្រហែសជាមួយនឹងការកិច្ចការទាក់ទងននឹងការរក្សាសន្តិភាពបានទេ បាត់អាហ្នឹងគ្រឹបគឺថារលាយតែម្តង រត់ចោលជើងគ្នា»

នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សកាន់អំណាចនេះ បានជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត និងបានបោះឆ្នោតគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគត។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ១៩៨៥ ក្នុងពេលដែលសម្តេចមានអាយុ៣២ឆ្នាំ បន្ទាប់ពីបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីវ័យ២៧ឆ្នាំ។ ក្នុងពេលកាន់អំណាចរយៈពេល ជិត៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីការត្រៀមយុវជនបន្តវេនសម្រាប់ដឹកនាំប្រទេសផងដែរ។

សម្តេចតេជោ បានបញ្ជាក់ដែរថា៖ «និយាយអញ្ចឹងខ្ញុំមិនមែនចង់ថា ថ្ងៃក្រោយត្រូវតែសួរយោបល់ខ្ញុំទេ ថ្ងៃណាខ្ញុំសម្រាកគឺខ្ញុំសម្រាកហើយ ហើយខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើរហូតដល់ខ្ញុំឈប់ចង់ធ្វើ អាហ្នឹងមានតែអញ្ចឹង ព្រោះអត់ទើសក្បាលអាណាទេ កុំឱ្យវាពិបាកពេក រៀបចំចេះតែរៀបចំហើយ ត្រៀមចេះតែត្រៀមហើយ»

គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការផ្តួលរំលំរបបប៉ុលពត បានជាប់ឆ្នោតដឹកនាំប្រទេសតាំងពីអាណត្តិទី១មក។ រហូតដល់ពេលនេះ គណបក្សកាន់អំណាចបានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |