ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រុស្ស៊ី​ព្រមាន​ពី​ការ​បង្ក​សង្គ្រាម​ដ៏​ខ្លាំងក្លា​ជាមួយ​សម្ព័ន្ធ​ណា​តូ​

រុស្ស៊ី​ព្រមាន​ពី​ការ​បង្ក​សង្គ្រាម​ដ៏​ខ្លាំងក្លា​ជាមួយ​សម្ព័ន្ធ​ណា​តូ​

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា បើ​សិន​សម្ព័ន្ធ​ណា​តូ​យល់ព្រម​ទៅ​នឹង​សំណើ​របស់​ប្រទេស​ប៉ូឡូញ ក្នុង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន សកម្មភាព​នោះ​អាច​បង្ក​ឲ្យ​ផ្ទុះ​ជម្លោះ​យោធា​រវាង​ប្លុក​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​មួ​យ​នេះ និង​ទីក្រុង Moscow​។

​លោក Lavrov ក៏បាន​អះអាង​ផង​ដែរ​ថា ទីក្រុង​ Warsaw ប្រហែលជា​ចង់​បង្កើត​មូលដ្ឋាន​ឈរជើង​នៅ​ក្នុង​ទីក្រុង Lviv ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​២ ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងលិច និង​នៅតែ​ចង់​នៅ​ទីនោះ​បន្ទាប់ពី​ជម្លោះ​បញ្ចប់​ទៅ​។ លោក​ថា ហេតុអ្វី​បានជា​ពួកគេ​មានគំនិត​បែបនេះ ហើយ​ការ​គិត​បែប​នេះ​របស់​ពួកគេ​មិនមែន​ទើបតែ​មាននៅ​ពេលនេះ​ទេ គឺ​បាន​គិត​ទុកជា​យូរ​មក​ហើយ​។ ប្រមុខ​ការ​ទូត​រុស្ស៊ី​រូប​នេះ​ក៏បាន​ព្រមាន​ផង​ដែរ​ថា រដ្ឋ​ក្នុង​តំបន់​បាល់​ទិ​ក​ជំទាស់​ទៅ​នឹង​ការ​បញ្ជូន​កង​វរសេនាតូច​របស់​ពួកគេ ដើម្បី​ប្រយុទ្ធ​តតាំង​ទៅ​នឹង​ទាហាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។

​លោក​បាន​គូស​បញ្ជាក់​ថា មិត្ត​ប៉ូឡូញ​របស់​យើង​បាន​និយាយ​រួចហើយ​ថា នឹង​មាន​ជំនួប​កំពូល​ណា​តូ​នៅ​ពេល​នេះ ហើយ​កងកម្លាំង​រក្សា​សន្តិភាព​គួរតែ​ត្រូវ​បាន​ដាក់​ពង្រាយ​។ លោក​សង្ឃឹមថា ពួកគេ​នឹង​យល់ថា​អ្វី​ជា​បញ្ហា​ប្រឈម​។ នេះ​នឹង​ក្លាយ​ជា​ការ​ប៉ះ​ទង្គិចដោយ​ផ្ទាល់​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ណា​តូ ដែល​មិន​ត្រឹមតែ​មនុស្ស​គ្រប់គ្នា​ចង់​គេច​ចេញ​ឲ្យ​ផុត​ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​ចង់​ឲ្យ​វា​កើត​ឡើងជា​រៀង​រហូត​ទៀត​ផង​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |