ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងព័ត៌មាន ផ្តល់ពានរង្វាន់លើកទឹកចិត្តជូនអ្នកព័ត៌មាន១៤រូប ធ្វើសកម្មភាពសកម្មលើវិស័យព័ត៌មាន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ២០១០

ក្រសួងព័ត៌មាន ផ្តល់ពានរង្វាន់លើកទឹកចិត្តជូនអ្នកព័ត៌មាន១៤រូប ធ្វើសកម្មភាពសកម្មលើវិស័យព័ត៌មាន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ២០១០

(ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តជូនអ្នកព័ត៌មាន១៤រូប ដែលត្រូវបានវាយតម្លៃជាអ្នកព័ត៌មានបានធ្វើសកម្មភាពយ៉ាងសកម្មលើវិស័យព័ត៌មាន។ អ្នកសារព័ត៌មានទាំង១៤រូបនេះ ជាអ្នកដែលបម្រើការងារលើវិស័យព័ត៌មាន៥សម័យកាលផ្សេងគ្នា គឺសម័យឆ្នាំ១៩៧០ ១៩៨០ ១៩៩០ ២០០០ និង២០១០។

អ្នកសារព័ត៌មានចំនួន១៤រូប ដែលត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់លើកទឹកចិត្តនេះរួមមាន សម្រាប់ទសវត្សរ៍ឆ្នាំ១៩៧០ មានលោក ជេត សន និពន្ធ នាយកកាសែតភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា និងលោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ។

សម្រាប់ទសវត្សរ៍ឆ្នាំ១៩៨០ មានលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ ហង្ស មាស និង លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102 ។

សម្រាប់ ទសវត្សរ៍ ឆ្នាំ១៩៩០ មាន លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអំពិល លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និង ជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅកាសែត ខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន និង លោក ជុន សុផល អ្នកយកព័ត៌មាន នៃទស្សនាវដ្តីអង្គរធំ។

សម្រាប់ ទសវត្សរ៍ ឆ្នាំ២០០០ មាន លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា និងលោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN ។

សម្រាប់ទសវត្សរ៍ ឆ្នាំ២០១០ មាន លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មានផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែកផ្សព្វផ្សាយព័ត៌មាន នៅអង្គភាព Fresh News លោក មិន ម៉ៅ – សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN និង ជាតំណាងបណ្តាញអ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា និង អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ។

ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន គឺជាពានរង្វាន់មួយរៀបចំបង្កើតឡើងដោយក្រសួងព័ត៌មាន រួមសហការដោយសារព័ត៌មានត្នោត និងសារព័ត៌មានថ្មីៗ។

លោក ព្រំ សិលា តំណាងអង្គភាពសារព័ត៌មានត្នោត និងជាក្រុមការងារនៃពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន បានឱ្យដឹងថា អ្នកព័ត៌មានដែលត្រូវបានជ្រើសរើស គឺឆ្លងការពិភាក្សាពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់គណ:កម្មការ៥រូប មកពីក្រសួងព័ត៌មាន ព័ត៌មាន Fresh News សារព័ត៌មានថ្មីៗ និងសារព័ត៌មានត្នោត។

លោក សិ លា បានឱ្យដឹងទៀតថា អ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើស គឺជាអ្នកសារព័ត៌មានដែលបានបង្កើតស្នាដៃ លើកកម្ពស់ និងកែលំអរវិស័យព័ត៌មាន។ លោកបានបន្ថែមថា ពានរង្វាន់ដែលផ្តល់ជូននេះ មិនផ្តោតត្រឹមតម្លៃពានប៉ុណ្ណោះទេ តែបានផ្តោតជាសំខាន់លើស្នាដៃរបស់ពួកគេ ដែលបានចូលរួមចំណែកលើកកម្ពស់លើវិស័យព័ត៌មាន។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានគូសបញ្ជាក់ថា ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន គឺជាពានរង្វាន់រំលឹកដល់ការលះបង់កម្លាំងកាយ និងបញ្ញាស្មារតី របស់អ្នកសារព័ត៌មានទាំង១៤រូប ដែលបានចូលរួមលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នេះ បានស្វាគមន៍ចំពោះការបង្កើនពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានលើកដំបូងនៅកម្ពុជា។ លោករដ្ឋមន្ត្រី ចាត់កម្មវិធីនេះ ជាការកម្មវិធីដ៏ល្អក្នុងការចងភ្ជាប់អ្នកសារព័ត៌មានពីជំនាន់មួយទៅជំនាន់មួយ ។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់វិជ្ជាជីវ:អ្នកសារព័ត៌មាន។

ក្នុងកម្មវិធីនេះលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងអតីតអ្នកសារព័ត៌មានដ៏ចំណានមួយរូបដែរនោះ បានផ្តល់នូវដំបូន្មានមួយចំនួន ដើម្បីឱ្យការប្រកបវិជ្ជាជីវ:ព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត។ លោករដ្ឋមន្ត្រី បានលើកឡើងថា វិជ្ជាជីវ:សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ជាអ្នកចូលរួមចំណែកដ៏សំខាន់ដល់ការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា អ្នកសារព័ត៌មានប្រៀបដូចជាខ្យល់នៅក្នុងបាល់។ ខ្យល់ល្អធ្វើឱ្យការទាត់បាល់បានត្រង់បានចំគោលដៅ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីចង់ឱ្យអ្នកព័ត៌មានពង្រឹងំណេះដឹង ដើម្បីធ្វើឱ្យការបំពេញវិជ្ជាជីវ:ជាអ្នកសារព័ត៌មានបានកាន់តែប្រសើរ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានរំលឹកអ្នកព័ត៌មានដែរពីគុណតម្លៃក្រមសីលធម៌វិជ្ជាជីវ:។ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រមសីលធម៌ជាអាវក្រោះសម្រាប់ការការពារកិត្តិយសរបស់អ្នកសារព័ត៌មាន។

លោក ព្រហ្ម សាយ តំណាងឱ្យអ្នកសារព័ត៌មានទទួលបានពានរង្វាន់ បានសម្តែងការរីករាយជាខ្លាំងសម្រាប់ការរៀបចំឱ្យមានកម្មវិធីនេះឡើង។ លោកចាត់ទុកកម្មវិធីនេះ ជាការរួមចំណែកលើកទឹកចិត្តមួយសម្រាប់អ្នកសារព័ត៌មាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |