ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំមួយប្រភេទ មានប្រភពពីអាមេរិក ដែលអាចព្យាបាលអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ

កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំមួយប្រភេទ មានប្រភពពីអាមេរិក ដែលអាចព្យាបាលអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ

(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានជូនដំណឹងឲ្យដឹងថា ប្រទេសរបស់ខ្លួនបានបើកស្តុក ដើម្បីចែកចាយថ្នាំរ៉េមដេស៊ីវា (remdesivir) ទៅតាមមន្ទីរពេទ្យនានាដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលថ្នាំទាំងអស់នេះត្រូវបានបរិច្ចាគ ដោយក្រមហ៊ុនឱសថអាមេរិកជីលីដ (Gilead Sciences) ហើយអាជ្ញាធរក៏គ្រោងនឹងជំរុញឲ្យមាន ការនាំចូលថ្នាំប្រភេទនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានគូសបញ្ជាក់យ៉ងដូច្នេះថា «អ្នកជំងឺដែលមានសិទ្ធិ​ក្នុងការទទួលបានថ្នាំនេះយកទៅព្យាបាល ត្រូវបានកំណត់ថា ជាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលដោយបំពាក់អុកស៊ីសែន»

KCDC បានបញ្ជាក់ទៀតថា ដំណាក់កាលដំបូងនៃថ្នាំរ៉េមដេស៊ីវា (remdesivir) នឹងបានមកពីការបរិច្ចាគរបស់ក្រមហ៊ុនឱសថអាមេរិក ជីលីដ (Gilead Sciences) រហូតដល់ខែកក្កដា ខណៈពេលដែលអាជ្ញាធរសុខាភិបាល​នឹងចរចារតម្លៃសម្រាប់ការផ្គត់ផ្គង់បន្តបន្ទាប់។

គួរជម្រាបថា Remdesivir ត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយ​ក្រុមហ៊ុនឱសថអាមេរិក ជីលីដ (Gilead Sciences) ហើយត្រូវបានគេពិនិត្យមើលឃើញ​នៅក្នុងការធ្វើតេស្ដថា អាចព្យាបាលអ្នកជំងឺ COVID-19 មួយចំនួនឲ្យជាសះស្បើយក្នុងរយៈពេលខ្លី។ រហូតមកទល់ពេលនេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងសរុប ១២,៨៥០ករណី ក្នុងនោះស្លាប់ ២៨២នាក់ និងជាសះស្បើយ ១១,៦១៣នាក់។ ទោះបីជាមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីៗ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ ក៏កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា នៅតែអាចគ្រប់គ្រង COVID-19 បានយ៉ាងល្អ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |