ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បន្ត​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បន្ត​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

​សហរដ្ឋអាមេរិក៖ នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក USS Truman កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​កណ្តាល ជាមួយ​នឹង​នាវា​ផ្ទុក​យន្តហោះ​បារាំង និង​អ៊ីតាលី​។

សារព័ត៌មាន Associated Press បាន​ចូល​ថត​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​លើ​នាវា​ផ្ទុក​យន្តហោះ ជា​កន្លែង​ដែល​អង្គភាពកងទ័ពជើងទឹកសហរដ្ឋអាមេរិក​កំពុង​ហ្វឹកហាត់​ ដើម្បី​បង្កើត​អន្តរ​ប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ ដែល​កំពុងហោះហើរ​លើ​ដែនអាកាស​របស់ខ្លួន ខណៈ​កំពុង​គាំទ្រ​ដោយផ្ទាល់​ដល់​បេសកកម្ម​ល្បាត​ដែនអាកាស របស់​អង្គការ​ណា​តូ​នៅលើ​តំបន់​នៅ​អឺរ៉ុប​ខាងកើត​។​ ​មន្ត្រីជាន់ខ្ពស់​កងទ័ព​ជើង​ទឹក​អាមេរិកលោក ​Carlos Del Toro បាននិយាយ​ពី​នាវា​ផ្ទុក​យន្តហោះ​ថា ថ្ងៃនេះនាវា​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​នាវាចម្បាំង​របស់​អ៊ីតាលី Cavour និង​នាវា​ផ្ទុក​យន្តហោះបារាំង Charles de Gaulle​។

នាវា​ផ្ទុក​យន្តហោះត្រូវ​បានផ្តល់​ការហ្វឹកហ្វឺន និង​ដំណើរការ​ជាមួយយន្តហោះ​ចម្បាំង​ប្រទេស​រ៉ូ​ម៉ា​នី ក្នុង​ការរៀបចំ​សម្រាប់​ការគាំទ្រ​បេសកកម្ម​ល្បាត​ដែនអាកាស​។​ ​ដោយ​ហោះ​ចេញពី​សមុទ្រ Adriatic, Ionian និង Aegean យន្តហោះ​អាមេរិក​កំពុង​ល្បាតលើ​ព្រំដែន​ប្រទេស​រ៉ូ​ម៉ា​នី​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ការ​ល្បាត​ដែនអាកាស​ដែល​ត្រូវបាន​ពង្រឹង គឺជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​ណា​តូ​ដែល​ត្រូវបាន ណែនាំនៅក្នុង​ឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូល​ឧបសម្ព័ន្ធ​របស់​រុស្ស៊ីឧបទ្វីប​គ្រី​មៀ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |