ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជារំពឹងថា អាចដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

កម្ពុជារំពឹងថា អាចដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា រោងចក្រសម្រាប់វេចខ្ចប់ និងច្រកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផលិតនៅកម្ពុជា អាចនឹងដំណើរការនៅចុងឆ្នាំនេះ ឬអាចចេញជាលទ្ធផលពេលញលេញនៅដើមឆ្នាំ២០២៣ ដែលរោងចក្រផលិតវ៉ាក់សាំងនេះ បាននឹងកំពុងដំណើរការ ទៅក្រោមកិច្ចសហការគ្នាជាមួយភាគីចិន។

ក្នុងពេលទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ប្រទេសហុងគ្រី កាលពីយប់មិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាជាមួយភាគីចិន ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយរំពឹងថា អាចនឹងសម្រេចបាននាពេលខាងមុខឆាប់ៗនេះ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា នៅសល់វ៉ាក់ សាំងចំនួនជាង ៦លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាង​ណាឲ្យមាន​ភាពស៊ាំ​ក្នុងសហគមន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩។

មកដល់ពេលនេះ ប្រទេសកម្ពុជា រកបានវ៉ាក់សាំងជាង ៤០លានដូសហើយ រាប់ទាំងជំនួយ​ពី​ប្រទេសជាមិត្ត ​និងបញ្ជាទិញដោយរាជរដ្ឋាភិបាល ​ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏​សម្រេច​បានជិត ១០០ភាគរយ ​តែបើទោះជាងបែបនេះក្ដី ​រាជរដ្ឋាភិបាល ​នៅតែបន្តស្វះស្វែង​រកវ៉ាក់សំាង​មកទុក​ត្រៀមចាក់​ ជូនដល់ពលរដ្ឋខ្លួនជានិច្ច ​រហូតមានការសហការជាមួយប្រទេសជាមិត្ត ដើម្បី​ផលិតវ៉ាក់សាំងនេះក្នុងប្រទេសផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |