ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងការងារ អញ្ជើញតំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ និងតំណាងនិយោជក ចូលរួមប្រជុំដោះស្រាយដើម្បីបញ្ចប់វិវាទការងារ នៅរសៀលនេះ

ក្រសួងការងារ អញ្ជើញតំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ និងតំណាងនិយោជក ចូលរួមប្រជុំដោះស្រាយដើម្បីបញ្ចប់វិវាទការងារ នៅរសៀលនេះ

(ភ្នំពេញ)៖ កិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទការងារករណី ក្រុមហ៊ុនណាហ្គាវើលដ៍ លីមីតធីត នឹងធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅវេលាម៉ោង២៖៣០នាទី រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្នុងការប្រជុំដោះស្រាយនេះ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា បានកោះអញ្ជើញតំណាងអតីតបុគ្គលិកណាហ្គាវើល និងតំណាងភាគីខាងនិយោជក ដើម្បីចូលរួមប្រជុំ ក្នុងគោលបំណងខិតខំសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ចប់ករណីវិវាទ និងការតវ៉ារបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍។

លោកបានបញ្ជាក់ថា ការជំរុញឲ្យមានកិច្ចប្រជុំនេះក៏ស្របទៅតាមស្មារតី និងការសន្យារបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្កាវើលដ៍ ចំនួន៨នាក់ ដែលបានសន្យាជាមួយក្រសួងថា នឹងធ្វើជាតំណាងរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ សំដៅដោះស្រាយបញ្ចប់វិវាទការងារ និងការតវ៉ានេះស្របតាមនីតិវិធីច្បាប់ ជាពិសេសអំពីការទូទាត់សំណងបញ្ចប់កិច្ចសន្យាការងាររួម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អតីតបុគ្គលិកចំនួន៨រូប បានដាក់ពាក្យស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អន្តរាគមន៍ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ស្របតាមច្បាប់ ហើយពួកគេបានសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិទៀតឡើយ។

បន្ទាប់ពីមានការអន្តរាគមន៍ បាតុករទាំង៨នាក់ ត្រូវបានតុលាការអនុញ្ញាតឱ្យ នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយក្នុងនោះមានមនុស្ស៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ ដែលបានបញ្ឈប់ពីការងារ។ ចាប់ពីថ្ងៃទី១៨ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបាន ចំនួន៧លើក។

ក្រសួងការងារ ក៏បានអំពាវនាវដល់បាតុករទាំងអស់ដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ សូមបញ្ឈប់ការប្រមូលផ្ដុំដែលបំពាននឹងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ ឬ ពួកគេប្រឈមនឹង ការបណេ្តញចេញដោយសន្តិវិធី ហើយប្រឈមនឹងការបាត់បង់ការទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |