ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា នៅមូលដ្ឋានកងទ័ពជើងទឹករាម

កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា នៅមូលដ្ឋានកងទ័ពជើងទឹករាម

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ទស្សនកិច្ចរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ ដឹកនាំដោយ លោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមការស្វាគមន៍ដោយភាគីកម្ពុជា គឺឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។

ក្នុងដំណើរមកកាន់មូលដ្ឋានទ័ពសមុទ្ររាមនេះ កងទ័ពជើងទឹកកម្ពុជា យកនាវារបស់ខ្លួនទៅទទួលកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើដំណើរតាមនាវា មកកាន់មូលដ្ឋានកងទ័ពជើងទឹករាម។ តាមរយៈការធ្វើដំណើរតាមកប៉ាល់នេះ គឺបានផ្តល់ឱកាសឱ្យអគ្គរដ្ឋទូតជប៉ុន និងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពិនិត្យមើលសកម្មភាពនៅជុំវិញតំបន់រាម។

ជាមួយគ្នានេះ នៅពេលមកដល់មូលដ្ឋានកងទ័ពជើងទឹករា ម ឧត្តមនាវីឯក អ៊ុក សីហា បានធ្វើដំណើរដោយថ្មើរជើងជាមួយ អគ្គរដ្ឋទូតជប៉ុន និង លោក Nogochi Yasushi ពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម។ បន្ទាប់មកភាគីទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង គណៈ កម្មា ធិការ ជាតិ សន្តិ សុខ លម្ហ សមុទ្រកម្ពុជា និងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនផងដែរ។ បន្ថែមពីនេះ នៅពេលមកដល់មូលដ្ឋានកងទ័ពជើងទឹករាម កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ក៏បានចុះពិនិត្យរោងជាង ដែលជាកន្លែងសម្រាប់ជួសជុលថែទាំនាវារបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នាវាស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង និងនាវិកប្រមាណ ២០០នាក់ បានចូលចតនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបំពេញ បេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជា។ នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។ នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |